យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាកាលពី១៦ម៉ោងមុនបានថ្លែងអោយដឹងថា៖ «នៅពេលនេះ គេហទំព័រ Facebook ផ្លូវការរបស់ខ្ញុំមានចំនួនអ្នកគាំទ្រចូលចិត្ត និងតាមដាន ១០លាននាក់ហើយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨នេះ។ តាមរយ: Facebook ខ្ញុំមានការទំនាក់ទំនងកាន់តែជិតស្និទ្ឋនិងកក់ក្ដៅបំផុតជាមួយមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ន និងកូនក្មួយយុវជន ព្រមទាំងកូនក្មួយកម្មករ កម្មការិនីទូទាំងប្រទេស។ ទន្ទឹមនឹងនេះ តាមរយះ Facebook គឺខ្ញុំបានដឹងពីសុខទុក្ខបងប្អូនជនរួមជាតិ និងបានទទួលនូវសំណូមពរផ្សេងៗពីបងប្អូនហើយក៏បានដោះស្រាយនូវបញ្ហាមួយចំនួនធំជូនបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗរាល់ពេលកន្លងមកប្រកបដោយជោគជ័យទៀតផង។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសកូនក្មួយយុវជនប្រើប្រាស់ Facebook អោយមានប្រយោជន៍ ដល់ខ្លួនយើងផង និងដល់សង្គមផងជាមួយនឹងការទទូលខុសត្រូវខ្ពស់។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសរួមទាំងមិត្តភ័ក្តបរទេសទាំងអស់ដែលបានស្រឡាញ់រាប់អានរូបខ្ញុំ ព្រមទាំងបានគាំទ្រ Facebook ខ្ញុំរហូតបានកើនឡើងជាង១០លាននៅថ្ងៃនេះ។ សូមជូនពរបងប្អូនជនរួមជាតិ និងអ្នកគាំទ្រទាំងអស់ ជូនពរបងប្អូនជួបតែសេចក្ដីសុខ និងមានសំណាងល្អគ្រប់ៗគ្នា៕»