អត្ថប្រយោជន៍ដែលអ្នកនឹកស្មានមិនដល់នៃការទទួលទានផ្លែប័រជារៀងរាល់ថ្ងៃ!
ផ្លែប័រឬផ្លែអាវូកាដូ គឺជាប្រភេទរុក្ខជាតិម្យ៉ាង មានអត្ថប្រយោជន៍ខ្លាំងណាស់ ដែលមានផ្ទុកនូវសារធាតុជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា សារធាតុទង់ដែង ដែក ប៉ូតាស្បូម ម៉ាញ៉េស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារធាតុជាច្រើនផ្សេងទៀត។ ផ្លែប័រ ជារុក្ខជាតិហូបផ្លែដ៏មានឱជារសឆ្ងាញ់ពិសា និងជាឱសថសំរាប់ព្យាបាលជំងឺ យ៉ាងពូកែស័ក្តិសិទ្ធិថែមទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែប័រដែលល្អចំពោះសុខភាព។
អត្ថប្រយោជន៍នៃផ្លែប័រដូចជា៖
– ជួយឲ្យខួរក្បាលមានសុខភាពល្អ
– ជួយដល់ចលនាបេះដូង
– សម្បូរវីតាមីនហ្វូលិចអាស៊ីត (B9) ជួយឲ្យភ្នែកភ្លឺល្អ
– សម្រួលដល់សម្ពាធឈាម
– បង្ការការឡើងជាតិស្ករក្នុងឈាម
– ប្រឆាំងនឹងការរលាកផ្សេងៗ
– មានសារធាតុធ្វើឲ្យស្បែកស្អាតវ័យក្មេង
– សម្រូលដល់ការរំលាយអាហារ
– ធ្វើឲ្យសក់លូតលាស់បានល្អ
– បង្ការជំងឺមហារីក។
ដូច្នេះអ្នកគួរទទួលទានផ្លែប័រយ៉ាងហោចណាស់ ១ផ្លែក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ រឹងមាំ។
សម្រួលអត្ថបទដោយ៖ កូនពៅ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។