គាត់ខុសអី មុិចមិនចាប់តាមសម្រួលដើម្បីដោះស្រាយតាមច្បាប់! យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ព្រោះតែក្រុមសមត្ថកិច្ចមួយព្រួតគ្នាវ៉ៃ ហើយពេលនេះសាច់ញាតិក្រុមគ្រួសារជនរងគ្រោះបានស្នើដល់....(មានវីដេអូ)
ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរព្រោះតែក្រុមសមត្ថកិច្ចមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ មកចាប់វាយយុវជនរងគ្រោះយ៉ាងសាវព្រៃផ្សៃ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយក្រោយមកខាងក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេច ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផងដែរ ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។