ភ្នំពេញ៖ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីម្សិល ហើយមានសារព័ត៏មានចុះផ្សាយពីរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Bensley ដែលមានតំលៃកប់ពពកនោះ ដែលបានបើកឡានឡើងលើសួនទ្រូងផ្លួវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនោះ ហើយថែមទាំងបានប្រើពាក្យអសរុសដាក់ប៉ូលីសចរាចរណ៍ផងនោះ ស្រាប់តែ ស្រីស្អាត គឹម ចាន់បូរមី ដែលត្រូវជាសង្សារបស់ ឈ្មោះថា ហ៊ុន បញ្ញាបុត្រ ដែលជាចៅរបស់សម្តេចតេជោរួមមក នាងក៏បានលោកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា "បង្កើតព័ត៌មានមិនពិត បង្ខូចឈ្មោះគណះបក្សប្រជាជន ដើម្បីទទួលសន្លឹកឆ្នោត យករូបភាពទៅកាត់បញ្ចូលគ្នាប្រឌិតការកុហកភ្នែកប្រជាជន ថោកទាបបំផុត សូមពិនិត្យស្លាកលេខឡានអោយច្បាស់មុននឹងចុះព័ត៌មាន ខ្ញុំសុំបញ្ជាក់ផងថា ហ៊ុន បញ្ញាបុត្រ ពេលនេះគាត់មិនបាននៅក្នុងប្រទេសកម្ពុជាទេ គាត់កំពុងតែសិក្សា ត្រៀមប្រលងនៅប្រទេសអូស្ត្រាលី . ហើយខ្ញុំសូមសុំណូមពរដល់គណបក្សប្រឆាំង សូមឈប់ចង់ឈ្នះសន្លឹកឆ្នោតដោយប្រើអំពើថោកទាបបង្ខូចឈ្មោះអ្នកដ៏ទៃ ដើម្បីសន្លឹកឆ្នោតខ្លួនឯងទៀតទៅសូមរក្សាភាពថ្លៃថ្នូរជាមនុស្សផង"។

















