Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សង្គម សិល្បៈ និង កម្សាន្ដ
បច្ចេកវិទ្យា
ចំណេះដឹង
ផ្សព្វផ្សាយ
ជួយស៊ែរចែកគ្នាដឹងផង...ជំងឺលើសឈាម ស្ទះសរសៃឈាម ព្យាបាលដោយឱសថធម្មជាតិនេះ
ណារ៉ា
-
វិធីធ្វើ៖ – ដាំទឹកក្ដៅ ហើយយកខ្ទឹមសបកសំបកចេញ ដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិស សម្រាប់ទឹក១កែវ – ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ទុកប្រមាណ១០នាទី ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។
ជាពិសេស វាអាចសំរកទំងន់បានទៀតផង ម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ69គឺឡុ គាត់ហូប2ខែស្រកអស់5គឺឡូ ហើយជម្ងឺក៍ធូរស្រាល97% ទើបខ្ញុំហ៊ាននិយាយ។
នេះជាលទ្ធផលទទួលបានពិតពី លោក Brand Vireak CoolCool ដែលគាត់បានបង្ហាញចែករំលែក។ សម្រាប់អ្នកដែលមានជំងឺលើសឈាម ឫស្ទះសរសៃឈាម អាចមួយថ្ងៃស្ទះពីរដង អាចព្យាបាលដោយប្រើខ្ទឹមស អាចព្យាបាលជា។
សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយដោយ៖ អ៊ាង សុផល្លែត ស្វែងយល់ពីជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា ការកើនឡើងនៃសំពាធឈាមលើសពី កំរិតធម្មតា (ដឹងបានតាមរយះម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតករសំងាត់ ដែលអាចសំលាប់យើងបានគ្រប់ពេលវេលា។
ក) រោគសញ្ញា៖ ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កំរិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៍ដោយ។ ការដែលមិនមែនរោគសញ្ញានេះ ទើបធ្វើអោយគេ ហៅជំងឺលើសឈាមថា ឃាតករសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា: – ឈឺក្បាល – រោយកញ្ចឹងក
– វិលមុខ – ស្រវាំងភ្នែក – ឈាមច្រមុះ ជាដើម។
ចំណាត់ថ្នាក់កំរិតសំពាធឈាម៖ – សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg – សំពាធឈាមមុនលើសឈាម សំពាធអតិបរមា120-139 mmHg និងសំពាធអប្បបរមា 80-89mmHg – លើសសំពាធឈាមដំនាក់កាលទី1 សំពាធអតិបរមា140-159 mmHg និងសំពាធអប្បបរមា90-99mmHg – លើសសំពាធឈាមដំនាក់កាលទី2 សំពាធអតិបរមាធំជាងឬលើស160 mmHg និងសំពាធអប្បបរមាធំជាងឬលើស100 mmHg
ខ) មូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺលើសឈាម៖ តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមាន មូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ដែលមានដូចខាងក្រោម៖ – ជំងឺតំរងនោម (Kidney problems) – ជំងឺក្រពេញក (Thyroid problems)
– ជំងឺក្រពេញលើក្រពេញតំរងនោម (Adrenal gland problems) – ជំងឺពិបាកចិត្ត (stress) – ពិសាគ្រឿងស្រវឹង (Alcohol abuse or chronic alcohol use) – ប្រើប្រាស់គ្រឿងញៀន (cocaine និង amphetamines)
គ) កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម៖ – អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ) – មិនសូវ ឬមិនបានហាត់ប្រាណ – ជក់បារី
– ជំងឺទឹកនោមផ្អែម – លើសទម្ងន់ ធាត់ – លើសជាតិខ្លាញ់ – មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំអោយលើសឈាម – ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។
ឃ) ជំងឺលើសឈាមផ្តល់ផលវិបាក ដល់សុខភាព៖ ការកើនឡើងនៃសំពាធឈាមលើសពីកំរិតធម្មតា អាចធ្វើអោយប៉ះពាល់ដល់ជញ្ចាំងសរសៃឈាម និងសរីរាង្គផ្សេងៗ។ កាលបើ សំពាធឈាមកាន់តែខ្ពស់ និងមិនបានព្យាបាលត្រឹមត្រូវកាន់តែយូរ ផលវិបាក និងហានិភ័យដល់សុខភាពកាន់ តែមានច្រើនឡើងៗ។អ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖ – ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល – ជំងឺគាំងបេះដូង – ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតំរងនោម – ជំងឺងងឹតភ្នែក – ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។
ង) វិធានការអ្វីខ្លះដើម្បីបង្ការជំងឺលើសឈាម៖ – បញ្ចុះទម្ងន់ និងរក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ – ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសំរោប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម។ – តមការហូបប្រៃ
– បន្ថយការហូបជាតិខ្លាញ់ និងប្រេង – ឈប់ពិសាបារី និងគ្រឿងស្រវឹង – បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន – ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៣០នាទីរៀងរាល់ថ្ងៃ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។
អត្ថបទទាក់ទង
រឿងស្ដ្រីគួរតែដឹង អានហើយជួយស៊ែរផង! ក្រោយសម្រាលកូនរួច គួរតែស្អំទឹកកក ឬ ស្អំទឹកក្តៅ ហើយត្រូវប្រឈមគ្រោះថ្នាក់អ្វីខ្លះ?
នារីជនជាតិថៃម្នាក់ បានបង្ហោះសារខ្លីមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ចែករំលែកបទពិសោធន៏ រឿងរ៉ាវរួមភេទរបស់នាង ក្រោយពីវះកាត់ដើមទ្រូងរួច
ក្រូចសើច ជួយប្រឆាំងជម្ងឺមហារីក លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម បំបាត់ក្អកស្លេស្ម បំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ
មិននឹកស្មានសោះថា ការញ៉ាំក្រូចឆ្មាបង្កក មានសារៈប្រយោជន៍ចំពោះសុខភាព យ៉ាងនេះសោះ
ជួយស៊ែរ ម្នាក់មួយផង!!! ដំណឹងល្អសម្រាប់ បងប្អូន កម្មករកម្មការនីរោងចក្រ ដែលមានបណ្ណសម្គាល់សមាជិក ហៅកាត់ថា ប.ស.ស អាចទៅព្យាបាល ជំងឺឫដូងបាត នៅមន្ទីពេទ្យអង្គដួង អត់គិតថ្លៃទេ....(មានវីដេអូ)
ខ្ញីចាត់ទុកជាស្តេចឱសថធម្មជាតិ ពង្រឹងដល់អាយុកាលមនុស្ស ជួយឲ្យនៅក្មេងវ័យ និងជួយព្យាបាលជំងឺជាច្រើនអនេក
ព័ត៌មានពេញនិយម
សម្តេច ហ៊ុន សែន «ទោះគ្មាន ឬមានលិខិត យើងត្រូវទទួលយកពលរដ្ឋខ្មែរត្រឡប់មកវិញ កុំទុកឱ្យគេប្រមាថ កុំឱ្យគេធ្វើបាប»
កម្ពុជា ទុកពេលឲ្យថៃ ២៤ម៉ោង ក្នុងការបេីកព្រំដែនទាំងអស់ឡើងវិញ
សម្ដេច ហ៊ុន សែន បានប្រាប់ទៅ សិន្ធិលឹមថោងគុល មេជ្រុលនិយមថៃ ដែលយកខ្មែរធ្វើសត្រូវឱ្យបានភ្លឺភ្នែកថា នៅកម្ពុជា សម្តេច នៅមានអំណាចពេញដៃ
សម្ដេច ហ៊ុន សែន ប្រាប់និស្សិតកម្ពុជា រៀននៅថៃ ថា បើទ្រាំបានសូមបន្តរៀនសិន ប៉ុន្តែបើគេធ្វើទុកបុកម្នេញពិបាករៀន សូមត្រឡប់កម្ពុជាវិញ
ព័ត៌មានថ្មីៗ
រថយន្ដដឹកទំនិញរបស់ថៃ ប្រហែល ៣០គ្រឿង បានសន្ទះកកកុញ នៅច្រកព្រំដែនអន្តរជាតិ ហាតឡេក នៅក្នុងស្រុកខ្លងយ៉ៃ ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់ការនាំចូល...
ចាប់ផ្តើមរឹតបន្តឹងហើយ ! ព្រឹកនេះទាហានថៃ ហាមពលរដ្ឋថៃដែលធ្វើការនៅប៉ោយប៉ែតចូលមកដីខ្មែរ លើកលែងតែអ្នកមានហាងលក់ដូរ និងលិខិតបញ្ជាក់ច្បាស់លាស់ពីខ្មែរ!
កម្ពុជាកោះអញ្ជើញមន្ត្រីទូតបរទេសប្រចាំនៅកម្ពុជាមកពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ និង បណ្តឹងទៅ ICJ
BREAKING: ផុតឱសានវាទ! កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់ ដើម្បីឆ្លើយតបការគំរាមកំហែង និងប្រមាថរបស់យោធាថៃ
ក្រុមហ៊ុន GANZBERG លេងឈុតធំដោយអញ្ជើញ 2NE1 ទាំងក្រុមមកសម្ដែងនៅខ្មែរ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍
ឃើញស្ថានការណ៍កាន់តែឡើងកម្តៅ មេដឹងនាំចិន បានប្រកាសប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់