នៅមុននេះបន្តិច លោក អុឹម ជីវ៉ា បានធ្វើការបង្ហោះសារ អមជាមួយនិង រូបភាព ប៉ុន្មានសន្លឹករបស់ លោកជំទាវអ្នកឧកញ៉ា បណ្ឌិត សៀង ចាន់ហេង ដែលបានយកអាសាដល់ក្មេងស្រីរងគ្រោះ និងអ្នកទីទល់ក្រជាច្រើនអ្នកទៀត ដោយលោក អុឹម ជីវ៉ា បានរៀបរាប់ថា " នៅព្រឹកនេះលោកជំទាវអ្នកឧកញ៉ា បណ្ឌិត សៀង ចាន់ហេង បានឧបត្ថម្ភថវិការចំនួន២លានរៀល ដល់ប្អូនស្រីដែលត្រូវថៅកែចិត្តព្រៃផ្សៃវៃធ្វើបាប ។ ក្នុងឱកាសចុះទៅសួសុខទុក្ខផ្ទាល់នៅមន្ទីពេទ្យនោះលោកជំទាវ មានក្តីអាណិតអាសូយ៉ាងពន់ពេក ហើយលោកជំទាវក៏បានផ្តាំផ្ញើថា បើប្អូនស្រីចង់នៅផ្ទះលោកជំទាវលោកជំទាវនិងទទួលយកទៅនៅជាមួយទាំងពីនាក់បងប្អូន !! សូមបញ្ជាក់ផងដែរថាការចុះជួយរបស់លោកជំទាវអ្នកឧកញ៉ា បណ្ឌិតសៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ នេះមិនមែនជាលើកទី១ឡើយ គឺលោកជំទាវតែងតែជួយដល់បងប្អូនក្រីក្រខ្វះខាតចាស់ជរាកុមារកំព្រាជាច្រើនរាប់មិនអស់ ជាពិសេសលោកជំទាវតែងតែជួយទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រជាច្រើនផងដែរ។ ជូនដំណឹងដោយៈ អុឹម ជីវ៉ា"។
ប្រភព៖ អុឹម ជីវ៉ា