នោះស៊យធំហើយអានាង...ពេលនេះថៅកែ ដែលជេរបុគ្គលិកនោះ កំពុងតែប្តឹងប៉ូលីសឲ្យតាមចាប់ខ្លួនបុរសរូបនោះ មកធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ...
-

ក្រោយពីមានការបង្ហោះវីដេអូ យ៉ាងព្រងព្រៀងពីសំណាក់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏មានមនុស្សជាច្រើនមានការមិនពេញចិត្ត នៅទង្វើរដ៏ក្រក់មួយនេះ ដែលធ្វើមកលើបុគ្គលិករបស់ខ្លួន​ ដោយការស្តីបន្ទោស ឬក៏ជេរលក្ខណៈធ្ងន់ៗបែបនេះនោះទេ។ ទន្ទឹមនឹងការជេរមិនដាច់ពីមាត់ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះថា Ngoun Buntharo​ បានលើកឡើងថា "កុំមើល video ហើយនាំគ្នាជេតែម្ខាង , បើអ្នកជាបងប្រុសខ្ញុំប្រហែលជា .... បញ្ហាធំៗដែលម្នាក់នោះបង្ករឡើង មិនស្តាប់មេ មិនខ្វល់ពីការងារ ខុសហើយនិយាយឌឺមកវិញ មិនមែនជាលើកទីមួយ, សំខាន់លួចថត video មួយកំណាត់យកមកផុស ឥលូវលុបចោលវិញ . ហើយអ្នកជេនោះក៏ជេទាំងមិនដឹងរឿង "។ នៅក្នុងនោះក៏មានអ្នកចូលមកខមិនជាច្រើនបានលើកឡើងផងដែរថា "អ្នកជេខ្លះគាត់ភ្លេចមើលហេតុក្នុងរឿងដែលកើតឡើង ទើបជេទាំងមិនដឹងខុសត្រូវ អ្នកផុសវិញ ផុសមិនទាន់បានប៉ុន្មានក៏លុបបាត់ នៅតែអ្នកមិនដឹងរឿង នាំគ្នាជេតាមគ្នា"និងមានអ្នកខ្លះទៀតបានលើកឡើងថា " យាយត្រូវអូន"។ ម្ចាស់គណនី Ngoun Buntharo បានលើកឡើងថា "គាត់មិនមែនជាមនុស្សចឹងទេបង តែមិនដឹងថាម្នាក់ហ្នឹងចង់ធ្វើអីគាត់បានព្យាយាមធ្វើអោយគាត់ខឹងហើយថតយកមកផុស , ហើយម្នាក់ហ្នឹងក៏មិនមែនទើបតែបង្ករកំហុសលើកទីមួយដែរ ហើយក៏មិនមែនកំហុសតូចដែរបង , គាត់ហៅទៅណែនាំតែម្នាក់ហ្នឹងធ្វើកាយវិការ នឹងនិយាយកឌឺគាត់វិញ ហើយថត video តែមួយកំណាត់យកមកផុស . ខ្ញុំជាប្អូនប្រុសបង្កើតរបស់គាត់ ."។ ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានបន្តទៀតថា "ស្គាល់តើបង ពេលនេះបងប្រុសញុំកំពុងអោយសមត្ថកិច្ចតាមរកម្នាក់ហ្នឹងហើយ"។

ប្រភព៖ Ngoun Buntharo