តារាហ្វេសប៊ុក Kaka KH Australia កាលពីថ្ងៃម្សិលមិញ បានលើកប្រធានបទ មួយដែលមានចំណងជើងថា "ប្រធានបទ-លោកក៏ថោក ស្រីក៏វាទាប"។ ប្រធានបទមួយនេះកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការគាំទ្រ និង ធ្វើការស៊ែរជាច្រើន ហើយប្រធានបទមួយនេះកំពុងតែក្តៅកកុកនោះ គឺរឿង លោកសង្ឃឆាន់ពោត។ អ្នកនាង កាកា បានបញ្ចេញមតិថា "បើសិនជាគាត់ត្រូវគេរំលោភ ចឹងមានន័យថា វាជាការមិនពេញចិត្ត នោះទេ មិនព្រម មិនទទួលយក ហើយកញ្ញា គួរតែប្តឹង ឬ ប្រាប់ឪពុកម្តាយតាំងពីដំបូងមកម្ល៉េះ មិនមែនចាំដល់ពេលនេះហើយទើប ប្អូនស្រីប្តឹងនោះទេ។ អ្នកនាង ក៏បានលើកឡើងទៀតថា រឿងនឹងក្រៅពីរឿងសាសនា គឺលោកបានបំផ្លាញសាសនាជាតិ មានរឿងជាច្រើនទៀត នៅក្នុងសង្គម ដូចជារឿងក្មេង នៅឯមណ្ឌលសង្គ្រោះ ក្មេងៗ ត្រូវគេរំលោភ ត្រូវគេចាប់យកទៅលក់ ត្រូវគេចាប់បង្ខិតបង្ខំ មានអ្នកខ្លះត្រូវបានគេរំលោភទាំងមិនទាន់ដឹងក្តី ជាច្រើនទៀត ហេតុអីក៏បងប្អូនទាំងអស់គ្នាមិនទៅឈឺឆ្អាល ហេតុអីបានជាមិនឈឺឆ្អាលជាមួយរឿងមួយនេះទៅវិញ ...."។
មានវីដេអូ៖ ប្រភព៖ Kaka KH Australia