វីដេអូដ៏សែនឈឺចាប់ដែលលោកអ្នកមិនដែលដឹង....លោក តាន់ គឹមសួរ បង្ហោះវីដេអូ ដែលមានក្មេងជាច្រើននាក់ ត្រូវបានជនល្មោភកាម ចាប់រំលោភ...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុករបស់ លោក តាន់ គឺមសួរ បានធ្វើការបង្ហោះវីដេអូមួយ នៅអង្គការមួយ ដោយវីដេអូរបស់លោក មានរយៈពេលប្រជិត៩នាទីនិងវីដេអូដ៏ទៅជាង១ម៉ោង ដោយនៅក្នុងក៏មានវត្តមានរបស់សិល្បះករ សិល្បះការី ចុះទៅសួរសុខទុក្ខប្អូនៗតូចៗ ដែលត្រូវបានជនលោភកាមមួយចំនួនបានចាប់រំលោភ តាំងពីគ្នាមិនទាន់ដឹងក្តី ដូចជាប្អូនស្រីម្នាក់ បានបន្សល់ស្លាកស្នាមនៅក្បាលពោះ ដែលនេះជាការចង់ចាំមិនអាចភ្លេចបាន ក្នុងមួយជីវិតក្មេងស្រីក៏ដូចជាម្តាយក្មេងស្រីរងគ្រោះនោះ។ នៅលើគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានលើកឡើងថា "តើធ្វើយ៉ាងណាទើបអាចកាត់បន្ថយឬបញ្ឈប់បទល្មើសរំលោភបាន? ក្មេងៗរងគ្រោះដែលលោកអ្នកបានឃើញនៅក្នុងវីដេអូនេះគឺត្រឹមតែ5%នៃក្មេងរងគ្រោះដោយអំពើចាប់រំលោភតែប៉ុណ្ណោះ។ ការគាំទ្រអោយមានរូបភាពឬវីដេអូស្រើបស្រាលរបស់អស់លោកអ្នកគឺស្មើនឹងគាំទ្រអំពើដ៏តិរិច្ឆានមួយនេះ"។ យ៉ាងណាមិញ តារាសម្តែងលោក យ៉ែម សំអូន បានលើកឡើងថា "សូមអំពាវដល់សិល្បះករ សិល្បះការី និងបងប្អូនជនរួមជាតិ ជួយចែករំលែកទាំងអស់គ្នា ដើម្បីកាត់បន្ថយពីភាពអវិជ្ជមាននៅក្នុងសង្គម "។ នៅលើហ្វេសប៊ុករបស់លោក តាន់ គឹមសួរ ពេលចុះទៅជាមួយតារាប្រុសស្រី នៅក្នុងមណ្ឌល "Afesip Cambodia 023​ 884 123ដែលដឹកនាំដោយវិរនារី Mam Somaly បានជួយសង្គ្រោះនិងផ្តល់ភាពកក់ក្តៅជូនក្មេងៗរងគ្រោះរាប់រយនាក់។ ចែករំលែកសេចក្តីស្រឡាញ់និងបង្កើតស្នាមញញឹមដល់ក្មេងៗរងគ្រោះដោយអំពើដ៏លាមករបស់ពួកតិរិឆ្ឆានគ្មានខួរ។ សូមពុកម៉ែបងប្អូនជួយចែករំលែកវីដេអូនេះអោយទៅដល់អស់លោកលោកស្រីមួយចំនួនដែលកំពុងតែមមាញឹកក្នុងការបង្កើតរូបនិងវីដេអូស្រើបស្រាលអោយបានឃើញផង សង្ឃឹមថាវីដេអូមួយនេះនឹងអាចធ្វើអោយពួកគាត់កាត់បន្ថយឬបញ្ឈប់ផលិតវីដេអូឬរូបភាពស្រើបស្រាលបាន។ ពិតណាស់ ការផលិតរូបភាពនិងវីដេអូស្រើបស្រាលមិនមែនជាមូលហេតុទាំងស្រង់ក្នុងការបង្កអោយមានបទល្មើសរំលោភសំលាប់នោះទេ តែវាជាគឺជាចំណែកតូចមួយដែរ។ ត្រូវចាំថាប្រជាជនខ្មែរយើងដែលអវិជ្ជាឬខ្វះការអប់រំច្រើនណាស់ ពេលខ្លះគ្រាន់តែការបញ្ចេញរូបភាពបែបសិចស៊ីបន្តិចបន្តួតក៏អាចបណ្តាលអោយកើតអារម្មណ៍រោលរាលបានដែរ។ យើងមិនអាចទប់ស្កាត់ការហូរចូលវីដេអូឬរូបភាពពីខាងក្រៅប្រទេសបានទេ តែយើងកុំបន្ថែម។ សូមអរគុណ ហើយសង្ឃឹមថានឹងអាចយល់អំពីបំណងរបស់ខ្ញុំមួយនេះ។ ជាចុងក្រោយ សូមអរគុណចំពោះសិល្បកសិល្បការិនីនិងមិត្តភ័ក្ត្រដែលមានចិត្តសប្បុរសនិងម្ចាស់ជំនួយជាច្រើនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយកម្មវិធីផ្តល់ក្តីស្រឡាញ់និងបង្កើតស្នាមញញឹមជូនដល់ក្មេងៗរងគ្រោះ។ សូមទទួលយកការគោរពពីខ្ញុំបាទផង See Less"។ មានក្មេងកំព្រាជាច្រើនណាស់ និង ក្មេងដែលត្រូវគេរំលោភបំពានជាច្រើន ដែលត្រូវការបងប្អូនឲ្យជួយដល់ពួកគាត់ផង។

សូមទស្សនាវីដេអូ របស់ក្មេងស្រីជាច្រើនដែលរស់នៅទាំងលំបាក និងរំលោភបំពានទាំងអស់គ្នា៖ ប្រភព៖​ Tan Kimsour