ខ្លាំងបាត់...!រយះពេលមួយថ្ងៃសោះ មានរថយន្តចំនួន២គ្រឿងធ្លាក់ផ្លូវចូលទឹក នៅខណ្ឌដង្កោ
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកធ្លាក់ផ្លូវចូលទឹកចំនួនពីរលើកនៅខណ្ឌដង្កោ តែបង្កឲ្យមនុស្សរងរបួសនោះទេ ។ ដោយករណីទី១ រថយន្តសាំយ៉ុងមួយគ្រឿងដឹងផ្លែម្នាស់សង្ស័យតៃកុងងោកបណ្តាលអោយក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងភូមិរោលទ្រូសង្កាត់ព្រៃវែខណ្ខដង្កោរាជធានីភ្នំពេញ។ និងករណីទី២ រថយន្តសណ្ដោងទូរកុងតឺន័រមួយគ្រឿងបើកគេចពីរម៉ូតូធ្លាក់ចូលទឹកប្រឡាយទឹក កាលពីរវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្ដោយបេតុងព្រៃស ឋិតនៅភូមិរប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។