ក្មេងប្រុសអាយុ១២ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ ដោយសារតែក្មេងប្រុសមើលរឿងអាសអាភាស ហើយទប់អារម្មណ៍មិនបាន ទើប...
-

ភ្នំពេញ៖ សមត្ថកិច្ចចាប់ឃាត់ខ្លួនក្មេងប្រុសអាយុ១២ឆ្នាំ​ម្នាក់ ករណី​ចាប់រំលោភ​សេពសន្ថវៈ ក្មេងស្រី​អាយុ៤ឆ្នាំ​ កាលពី​រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះជួល​ជនសង្ស័យ​មួយកន្លែង​គ្មាន​លេខ ស្ថិតនៅ​ខាងក្រោយ​វិទ្យាល័យ​ជាស៊ីម សាមគ្គី ផ្លូវ​លេខ៣៨៥ ភូមិ២ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

កុមា​រ៉ា​អាយុ១២ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​បឹង​សាឡាង ឃាត់ខ្លួន បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពីសា​ច់​ញា​ត្តិ​ជនរងគ្រោះ ថា មាន​ករណី​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​ក្មេងស្រី​ម្នាក់ ខណៈ​ឪពុកម្តាយ​មិន​នៅផ្ទះ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ស.ល ភេទ​ស្រី អាយុ៤ឆ្នាំ ស្នាក់នៅ​ជាមួយ​ឪពុកម្តាយ នៅក្បែរ​ផ្ទះកើតហេតុ​ខាងលើ ដោយសារ​ឪពុកម្តាយ​និង​រូបគាត់ មានការ​រវល់​ជាប់​លក់ដូរ​នៅ​ផ្សារ​ដើម​គ ក៏បាន​ទុក​ចៅ​ឲ្យ​នៅ​ជាមួយ​ជីតា​ជនរងគ្រោះ​ម្នាក់ ដែល​រូបគាត់​ពិការ​ជើង ទៅណា​មិន​រួច លុះដល់​វេលា​ម៉ោង៦និង៣០នាទី​យប់ ថ្ងៃ​ដដែល រូបគាត់​បានមកពី​លក់ដូរ​វិញ ខណៈ​រូបគាត់​មកដល់​ផ្ទះ​ភ្លាម បាន​ហៅ​ចៅស្រី​របស់គាត់ មក​ងូតទឹក​ហើយ​ចៅស្រី​របស់គាត់​បាន​ត្អូញត្អែរ​ប្រាប់​គាត់​ថា ឈឺ​ប្រដាប់ភេទ ហើយ​រូបគាត់​មានការ​សង្ស័យ បាន​លូកដៃ​ស្ទាប​មើល ស្រាប់តែ​ឃើញ​មាន​ឈាម ហើយក៏​ជជីក​សួរ​ចៅ​របស់គាត់​បន្តទៀត ភ្លាមនោះ​ចៅស្រី​របស់គាត់​ប្រាប់ថា មាន​ក្មេងប្រុស​ម្នាក់​បាន​ចាប់រំលោភ ក្រោយពី​ចៅ​របស់គាត់​បាន​ប្រាប់​រួច​ភ្លាម រូបគាត់​បានមក​ប្តឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ចុះមក​ឃាត់ខ្លួន​ជនសង្ស័យភ្លាមៗ ចំណែក​រូបគាត់​បាន​នាំ​ចៅស្រី​មក​ពិ​និត្យនៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង ឲ្យ​គ្រូពេទ្យ​ជួយ​ពិនិត្យមើល​ផង ដោយមាន​ការពិនិត្យ​រួចរាល់​ហើយ គាត់​បាន​ត្រឡប់​វិញ ដោយ​មិនទាន់​ទទួលបាន​សៀវភៅ​ពិនិត្យ​កោសល្យវិច័យ​នោះ​នៅឡើយ​ទេ ទើប​ខាង​ជនរងគ្រោះ​មិន​ហ៊ាន​ស​ន្ឋិ​ដ្ឋា​ន​ថា រំលោភ​បានសម្រេច ឬ​មិនបាន​សម្រេច​យ៉ាង​នោះទេ ព្រោះ​ចៅស្រី​របស់គាត់​នៅ​ក្មេង​ពេក មិនអាច​ឆ្លើយ​ប្រាប់​បានទេ លុះត្រាតែ​លោកគ្រូ​ពេទ្យ ចេញ​ក្រដាស​ពិនិត្យ​ឲ្យ​ទើបបាន​ដឹង ។
សារភាព​ពី​ជនសង្ស័យ បាន​ឲ្យ​ដឹងថា រូបគេ​មានឈ្មោះ ស.ស ភេទ​ប្រុស អាយុ១២ឆ្នាំ រៀន​នៅ​សាលាបឋមសិក្សា សាមគ្គី ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ។ សង្ស័យ​បាន​បន្តទៀតថា នៅមុន​កើតហេតុ រូបគេ​បាន​ចូលទៅ​លេង​អ៊ិន​ធើណេ​ត​មួយកន្លែង ដែល​នៅក្បែរ​ផ្ទះ​គេ ហើយ​រូបគេ​បាន​បើក​មើល​រឿង​អាសអាភាស តាម​​អ៊ិន​ធើណេ​ត លុះដល់​ម៉ោង​កើតហេតុ​ខាងលើ រូបគេ​បាន​ដើរ​ត្រឡប់​មកពី​កន្លែង​លេង​​អ៊ិន​ធើណេ​ត​វិញ ខណៈនោះ​ឃើញ​ក្មេងរងគ្រោះ បាន​ដើរ​តាម​ក្រោយ​ហើយ​បាន​ដើរមក​ចូល​ផ្ទះ​របស់ខ្លួន​ទៀត ភ្លាម​នោះដែរ ដោយមាន​ឱកាសល្អ រូបគេ​បាន​ស្រាតខោ​ក្មេងរងគ្រោះ រួច​ទាញយក​ដាក់​លើ​គ្រែ រួច​ធ្វើ​សកម្មភាព​រំលោភ​តែម្តង តែ​មិនបាន​សម្រេច ត្រូវ​ឪពុកម្តាយ​ជនរងគ្រោះ​ដឹង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង។ ទោះជា​យ៉ាងណាក៏ដោយ ករណី​រំលោភ​បានសម្រេច ឬ​មិនបាន​សម្រេច សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្តទៀត លុះត្រា​បានទទួល​លទ្ធផល ពី​លោកគ្រូ​ពេទ្យ​ទើប​ដឹង​ការពិត ៕
ប្រភព៖ ហេងលី