រថយន្តរ៉េហ្វ័របោះពួយលឿនដល់ផ្លូវបត់មិនប្រយ័ត្ន ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវពេញបាក់វៀចអស់មួយកង់
-

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្តរ៉េហ្វ័រស៊េរីទំនើបមួយគ្រឿង ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់វៀចមួយកង់ រីឯរថយន្តបែកធុងទឹករងការខូចខាតយ៉ាងដំណំ និងកល់ជាប់ទ្រូវផ្លូវទៅមុខលែងរួច រីឯ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខងលើនេះ បានបង្កឲ្យឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលម៉ោង៣រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ទល់មុខនឹងវត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កស៊េរីទំនើបខាងលើម៉ាក រ៉េហ្វ័រ ពណ៌ស ស្លាកលេខភ្នំពេញ2AT-4275 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញា ដោយសង្ស័យក្នុងខ្លួនមានអាការៈស្រវឹងស្រា បានបើកបរចេញពីផ្លូវ៦០ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលមកដល់ចំណុចកើតហេតុ ដោយរថយន្តបានបួងចង្កូតបត់ស្តាំក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បានជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបាក់វៀចអស់១កង់ រីឯរថយន្តបង្កបានបែកធុងទឹកផ្ទុះពងសុវត្ថិភាព ទៅមុខលែងរួច បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ សំណាងល្អម្ចាស់រថយន្តរងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកចរាចរណ៍បានចុះទៅធ្វើការវាស់វែង ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំ ដោះស្រាយពេលក្រោយ៕
ដោយៈ ភារ៉ា