អត្ថបទមួយនេះជារឿងពិតដែលបានកេីតឡេីងមកលេីពួកខ្ញុំផ្ទាល់ ។ អាចចំនាយពេលប្រហែល១០នាទីដេីម្បីអានទុកជាបទពិសោធន៍ កុំអោយមានរឿងកេីតឡេីងដូចជាពួកខ្ញុំ ព្រោះធ្លាប់តែលឺគេនិយាយ១០០ដង មិនស្មេីនឹងជួបខ្លួនឯងម្តងឡេីយ ទេីបតែពេលនេះខ្ញុំបានជួបផ្ទាល់ទេីបដឹងថាបេីមិនជឿសូមកុំប្រមាថ ។ ខ្ញុំធ្លាប់តែលឺចាស់ៗនិយាយដែរអំពីរឿងដេីរលេងតាមព្រៃភ្នំ មាត់បឹងមាត់ព្រែក ហាមប្រាមនូវសំដី និងកាយវិការមិនសមរម្យណាមួយ ព្រោះខ្លាចមានគេប្រកាន់ ហេីយអាចបង្ករជាគ្រោះចង្រៃដល់យេីងវិញ ។ ទោះបីជាដូច្នោះមែន ក៏មិនមែនមានន័យថាពួកខ្ញុំមិនជឿលេីរឿងផ្លូវងងឹត ហេីយបានទៅបំពានលេីនណារមួយនោះឡេីយ តែមកពីពួកខ្ញុំភ្លេចខ្លួន ភ្លេចគិតថាពួកខ្ញុំកំពុងនៅកន្លែងណា ទេីបរឿងហេតុភេទចម្លែកៗបានកេីតមានដល់ពួកខ្ញុំទាំងអស់គ្នា ។ នៅថ្ងៃទី ១០.មិថុនា.២០១៨ ម្សិលមិញនេះ ពួកខ្ញុំមានគ្នាពីរឡាន មនុស្សសរុបចំនួន១០នាក់ ធ្វេីដំណេីរពីភ្នំពេញឆ្ពោះទៅ ម្លិច ខេត្តតាកែវ ដែលស្ថិតនៅតំបន់ព្រំដែនរវាងខេត្តតាកែវនិងកំពត តាំងពីម៉ោង៧ព្រឹក ព្រោះលឺគេនិយាយថានៅទីនោះមានទេសភាពស្អាតបែបធម្មជាតិ មានព្រៃភ្នំ មានបឹងធំជាប់ជេីងភ្នំដែលអាចអោយយេីងអង្គុយលេងលេីខ្ជុសលេីទឹក ញាំអាហារបែបស្រុកស្រែ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ។ យ៉ាងណាមិញ ការធ្វេីដំណេីរតាមផ្លូវដូចជាមានភាពស្រស់ស្រាយពិតដូចគេនិយាយមែន ហេីយនៅពេលដែលទៅជិតដល់ទីនោះ គឺយេីងត្រូវឆ្លងកាត់ភ្នំមួយ ដែលគេហៅថាភ្នំនរាយន៍ ហេីយពួកយេីងគិតថាបេីជ្រុលជាជិះឆ្លងកាត់ហេីយ ក៏សម្រេចចិត្តបបួលឡេីងទៅលេីភ្នំមួយភ្លែត ដែលនៅលេីភ្នំនោះមានវត្តមួយ ពួកយេីងក៏មានភេសជ្ចៈនិងបច្ច័យបន្តិចបន្តួចដេីម្បីយកទៅប្រគេនព្រះសង្ឃសុំក្តីសុខក្តីចម្រេីន ។ ជាការពិតព្រះសង្ឃបានប្រោសព្រុំយេីងទាំងអស់គ្នាហេីយរួមទាំងឡានទាំងពីរផងដែរ ដេីម្បីសុំពរជ័យទៅដល់មកដល់ សត្រូវមកពីមុខអោយរំលង មកពីខ្នងអោយរលាយ រួចផុតចាកទុក្ខទាំងអស់គ្នា ។ កំឡុងពេលនោះ មានមិត្តខ្ញុំម្នាក់ចេះតែឆ្ងល់ថា ហេតុអ្វីសត្វឆ្កែមួយក្បាលដែលនៅក្នុងវត្តនោះ ចេះតែក្រវែលជុំវិញឡានរបស់ខ្ញុំបីបួនជុំ បន្ទាប់មកមិត្តខ្ញុំម្នាក់ទៀតបានយកទឹកមុនដែលលោកបានសូត្រអោយ យកទៅប្រោសព្រុំទាំងក្នុងនិងក្រៅឡាន ហេីយសត្វឆ្កែក៏ដេីរទៅផុតទៅ ។ បន្ទាប់ពីធ្វេីកិច្ចចប់សព្វគ្រប់ ពួកខ្ញុំក៏សំដៅចុះពីលេីភ្នំដេីម្បីបន្តដំណេីរទៅម្លិច ប៉ុន្តែមានគ្នាខ្ញុំម្នាក់បានស្តាប់លឺព្រះសង្ឃមានសង្ឃដីកាថា កុំធ្វេីដំណេីរបកក្រោយអី យេីងអាចឆ្ពោះដំណេីរទៅមុខ ហេីយក៏ដល់ផ្លូវកាច់ចុះក្រោមដូចគ្នា តែភ្លាមនោះខ្ញុំជាតៃកុងឡានមិនបានលឺមិត្តភ័ក្ដិរបស់ខ្ញុំប្រាប់ខ្ញុំនោះទេ ខ្ញុំក៏ត្រឡប់ក្រោយបានបន្តិចតែមិនទាន់បានចុះក្រោមនោះទេ ហេីយឡានមួយទៀតមិនបានបកក្រោយដូចឡានខ្ញុំឡេីយ ភ្លាមនោះខ្ញុំក៏សម្រចចិត្តជិះទៅតាមឡានមិត្តភ័ក្ដិរបស់ខ្ញុំដែលគេមានផ្លូវមួយទៀតសំរាប់ចុះពីលេីភ្នំដូចដែលលោកមានសង្ឃដីកាដូច្នោះមែន តេីនេះខ្ញុំកំពុងតែខុសដែលបកក្រោយឡានបម្រុងនឹងចុះផ្ទុយពីបំរាមមែនអត់ ? ខ្ញុំនៅតែមិនទាន់ចាប់អារម្មណ៍ ហេីយក៏បន្តដំណេីរទៅម្លិចតទៀត ដែលត្រូវឆ្លងកាត់ផ្លូវគ្រោះក្រហម និងបត់ចូលផ្លូវតូចមានភក់តិចតួចនិងមានគ្រោះថ្មរាងស្រួចៗ ភ្លាមនោះមានមិត្តខ្ញុំម្នាក់ធ្លោយមាត់និយាយលេងថា (គ្រួសថ្មរស្រួចៗចុឹង បេីជិះម៉ូតូប្រាកដជាបែកកង់មិនខាន) ហេីយពួកខ្ញុំក៏ដូចជាមិនចាប់អារម្មណ៍នូវអ្វីដែលមិត្តខ្ញុំបាននិយាយដែរតែពួកយេីងក៏អាចធ្វេីដំណេីរទៅមុខដោយជោគជ័យ ។ ពេលមកទីនោះពិតដូចជាគេនិយាយមែន ស្រស់ស្អាតដូចរូបគំនូរ ខ្យល់បក់រវិចៗ ពិតជាស្រស់ស្រាយខ្លាំងណាស់ ។ ពួកខ្ញុំបានសំដៅទៅអង្គុយខ្ចុសដែលនៅលេីទឹក ហេីយកម្ម៉ង់ម្ហូបបួនប្រាំមុខហេីយអង្គុយលេងនៅទីនោះ ។ ពិតជាចម្លែកមែនទែន ភ្នែកខាងធ្វេងរបស់ខ្ញុំចេះតែញាក់មិនឈប់ ភ្លាមនោះគ្នាខ្ញុំ ពីរបីនាក់គាត់ចង់ងូតទឹកលេង ហេីយជិះទាទឹក ខ្ញុំហាក់ដូចមិនស្រួលចិត្តសោះ បានហាមពួកគេដែរថាកុំលេងទឹកអី ហេីយបេីជិះទាទឹកកុំទៅឆា្ងយពេក តែពួកគេនៅតែជម្នះជិះទាទឹកទាល់តែបាន ។ ម្ចាស់ទាទឹកក៏បានហាមដែរថាកុំជិះបីនាក់អី ព្រោះខ្លាចផ្អៀងហេីយលិចទឹកចូល តែពួកគេនៅតែជម្នះជិះទាំងបីនាក់ទាល់តែបាន ភ្លាមនោះឃេីញថាទាទឹកនោះទោះខំធាក់ទៅមុខយ៉ាងណាក៏មិនទៅ តែបេីធាក់ថយក្រោយគឺធាក់ទៅបាន តែមិនយូរមិនឆាប់ពួកគេទាំងបីនាក់ធាក់ទៅមុខបានតិចៗ តែជិះមិនទៅឆ្ងាយពីខ្ជុសទេ ទាទឹកនោះវារាងចាស់បន្តិច ហេីយក៏មានកន្លែងលិចទឹកចូលមែន ។ រំពេចមិត្តខ្ញុំម្នាក់បានចុះ ហេីយពីរនាក់ទៀតក៏ធាក់ទៅមុខបានយ៉ាងលឿនធម្មតា ហេីយពួកគេក៏ធាក់ទៅឆ្ងាយដល់កណ្តាលបឹង មិត្តម្នាក់គាត់ឃេីញទឹកមួយកន្លែងហ្នឹងអត់មានរលក ហេីយក៏បាននិយាយថា (កុំធាក់ទៅកន្លែងហ្នឹងអី មេីលទៅដូចជាគួរអោយខ្លាចណាស់) ឯមិត្តខ្ញុំម្នាក់ទៀតក៏ហាក់ដូចជាធ្លាប់បានដឹងអំពីកន្លែងនោះច្បាស់តែគេមិនហ៊ាននិយាយអីទេ ទេីបជិះទាបកថយក្រោយសំដៅមកខ្ចុសវិញ រួចពួកគេក៏លេងទឹករាក់ៗនៅក្បែរខ្ចុស បន្ទាប់មកក៏សំអាតខ្លួន ស្លៀកពាក់ដេីម្បីទៅថតរូប។ រំពេចនោះក្នុងចំនោមពីរនាក់ដដែល ម្នាក់ដែលបានធ្លោយមាត់និយាយនោះ មិនប្រយ័ត្នដេីរជាន់ជញ្ជៀនដែលដោះទុកឡេីងបាក់បែកខ្ទេចមេីលរូបរាងមិនយល់តែម្តង តែគេមិនបានចាប់អារម្មណ៍ អីដែរ បន្ទាប់មកពួកគេពីរនាក់នោះបានដេីរសំដៅទៅបន្ទប់ទឹក ហេីយម្នាក់មួយទៀតនោះដែលហាក់ដូចជាស្គាល់កន្លែងនោះច្បាស់ក៏បានធ្លោយមាត់សួរកូនក្មេងនៅទីនោះថា (កាលពីមុនកន្លែងនេះមានជេីងកប ចុះឥលូវដែលមានរឿងអីអត់) ក្មេងម្នាក់នោះមិនបានឆ្លេីយអ្វីទាំងអស់ រួចក៏រត់ទៅបាត់ទៅ ។ បន្ទាប់ពីនោះពួកគេទាំងពីរនាក់បានដេីរសំដៅទៅលេីបង្គោលដែលប្របមាត់បឹង អាចផ្តិតយកទេសភាពដ៏ស្រស់ស្អាត ។ ដោយមិនប្រយ័ត្នប្រយែងម្នាក់ដែលសួរពីរឿងជេីងកបនោះ បុកខ្នងនឹងជំរឹងដែកបង្គោលរយៈខ្នងបន្តិចតែមិនដូចជាមិនអី ហេីយពួកគេក៏នៅតែមិនទាន់យល់អ្វីឡេីយ ពួកគេទាំងពីរនាក់នោះបានថតរូបលេង ហេីយបានមេីលទៅទឹកនៅខាងក្រោមមានស្លែ មានសារាយក្រាស់ៗ ម្នាក់ដែលជាន់ចិញ្ជៀននោះក៏ធ្លោយមាត់ទៀត (បេីសារាយក្រាស់ម្លឹងៗ ទោះអ្នកចេះហែលក៏លង់ស្លាប់ដែរ) ហេីយម្នាក់ទៀតដែលរយៈខ្នងក៏បបួលដេីរលេងក្បែរមាត់ទឹក តែម្នាក់ទៀតមិនព្រមក៏ត្រឡប់មកកាន់ខ្ជុសវិញរៀបចំឥវ៉ាន់ទៅផ្ទះវិញ ។ ពួកខ្ញុំទាំងអស់គ្នានៅខ្ជុសទាំង៨នាក់ទៀត ដូចជាគ្មានរឿងហេតុចម្លែកដូចជាពីរនាក់នោះទេ។ ម៉ោងដូចជារាងជ្រេបន្តិចហេីយ គឺថ្ងៃលិចផុត ខ្ទង់ម៉ោង ៥:៤៥នាទី ពួកខ្ញុំបានបេីកឡានចេញពីកន្លែងនោះ មកតាមផ្លូវដដែលនោះដូចជាមិនអីទេ ហេីយពីរនាក់ដែលមានហេតុភេទចម្លែក និងម្នាក់ទៀតដែលធ្លោយមាត់និយាយរឿងបែកកង់ ហេីយម្នាក់ទៀតដែលបានលឺលោកមានសង្ឃដីកាមិនអោយបកក្រោយនោះ គឺសុទ្ធតែជាអ្នកដែលត្រូវជិះឡានរួមដំណេីរនឹងឡានរបស់ខ្ញុំ សរុបឡានខ្ញុំមានចំនួនប្រាំនាក់ ។ តាមផ្លូវចេញពីភ្នំ ដល់កន្លែងដែលមានគ្រួសថ្មស្រួចៗនោះ ពួកខ្ញុំបានឃេីញឡានតូរីសពណ៍សរមួយបែកកង់ឡាន ហេីយខ្ញុំក៏គិតក្នុងចិត្តថា ឡានតូរីសនេះអីក៏ស៊យម្លេះ មកបែកកណ្តាលព្រៃចុឹង ។ ពួកខ្ញុំក៏បានចេញផុតពីព្រៃភ្នំមកដល់ផ្លូវធំ ជិះប្រហែលបានមួយសន្ទុះឡានខ្ញុំក៏បែកកង់ដែរ ស៊យអីតែឡានតូរីស ឡានខ្ញុំក៏ស៊យដែរ តែក៏សំណាងណាស់ដែរ ដែលពួកខ្ញុំបែកកង់នៅផ្លូវធំ មានផ្ទះជុំវិញ តែចៃដន្យនៅទីនោះគ្មានកន្លែងប៉ះទេ ហេីយប្រជាជននៅទីនោះបានប្រាប់ថាអោយពួកខ្ញុំជួយគ្នាប្រេីប្រាស់កង់សាកួរសិនទៅ ពួកខ្ញុំគិតថាគ្មានជម្រើសក្រៅពីហ្នឹងទេ ព្រោះមេឃមិនទាន់ងងឹតទេ អាចនៅមេីលឃេីញ ពួកខ្ញុំក៏ធ្វេីការរួមគ្នាដោះកង់ឡានដែលបែកនោះចេញ ហេីយប្តូរកង់សាកួរ តែឆ្ងល់ណាស់ គ្រប់គ្នាអាចមួលខ្ចៅទាំងប្រាំគ្រាប់នោះចេញបានហេីយ តែហេតុអ្វីទាញកង់ឡានដែលបែកនោះមិនចេញ គឺមានតែម្នាក់ប៉ុណ្ណោះ គឺម្នាក់ដែលបានធ្លោយមាត់និយាយរឿងបែកកង់ឡាន ដែលអាចដោះកង់ឡាននោះចេញបាន ។ បន្ទាប់មកអ្នកផ្សេងទៀតក៏ជួយគ្នាយកកង់ឡានសាកួរមកដាក់ចូលវិញ ។ ដដែលនោះមនុស្សគ្រប់គ្នាព្យាយាមដាក់សារេ តែមិនអាចដាក់កង់សាកួរនោះបានសោះ គឺមានតែម្នាក់ដដែលនោះដែលគាត់អាចដាក់កង់នោះចូលវិញបាន។ គ្រប់គ្នាហាក់ដូចជាមិនទាន់ឆ្ងល់សោះអំពីរឿងហ្នឹងហេីយក៏អបអរសាទរទៅគាត់ ដែលគាត់មានកំលាំងអាចដោះនិងដាក់កង់ចូលវិញដោយជោគជ័យ ដេីម្បីបន្តដំណេីរទៅមុខទៀត ។ គ្រោះចង្រៃមិនទាន់ចប់ទេ ពេលដែលខ្ញុំចេញឡានទៅជិះប្រហែលបាន ១០០ម៉ែត្រ ក៏ស្រាប់តែបែកកង់ឡានសាកួរនោះម្តងទៀត ។ ឡានមិត្តភ័ក្ដិខ្ញុំមួយដែលជិះមេីលពីក្រោយ ពួកគេហាក់ឃេីញស្រមោលអ្វីមួយនៅពីក្រោយឡានខ្ញុំ សំណាងនៅមិនទាន់អស់មែនដែលកន្លែងដែលបែកកង់នោះត្បិតគ្មានផ្ទះប្រជាជនមែន តែមានហ្គារាសសាំងធំមួយដែលពួកខ្ញុំចតនៅទីនោះបាន។ អាកាសធាតុមិនអំនោយផលសោះមេឃក៏ប្រែជាងងឹតភ្លាមៗ គ្រប់គ្នាហាក់ដូចជាភ័យតក់ស្លុតមែនទែន ហេីយក៏យល់ថាវាមិនមែនជារឿងចៃដន្យទៀតទេ ។ ពួកខ្ញុំព្រឺសំបុរគ្រប់គ្នា ហេីយក៏ប្រាកដចិត្តច្បាស់ណាស់ថាក្នុងចំនោមពួកយេីង ប្រហែលជាមាននណារម្នាក់ខុសមាត់ខុសកនៅទៅនោះពិតប្រាកដហេីយ ។ មិនរង់ចាំយូរទេពួកខ្ញុំម្នាក់ៗបានបន់ស្រន់គ្រប់គ្នា ប្រសិនបេីកូនចៅខុសមាត់ខុសករកុំប្រកែប្រកាន់កូនចៅអី បន្ទាប់មកម្ចាស់ហ្គារាសគាត់ក៏ប្រាប់អោយពួកយេីងយកកង់ឡានដែលបែកលេីកដំបូងនោះជិះបកក្រោយ ប្រហែលពីរបីគីឡូម៉ែត្រអាចមានគេនៅប៉ះ ពេលនោះម៉ោងខ្ទង់៧ល្ងាចទៅហេីយ ពួកយេីងបានបែកចែកគ្នា ពីរក្រុមមួយចាំឡាន មួយទៀតជិះយកកង់ទៅប៉ះ ។ ចាត់ទុកថាសំណាងលេីសពីសំណាងណាស់ទៅហេីយ ពេលទៅដល់គេមិនទាន់បិទទ្វារ ពួកយេីងក៏អាចប៉ះកង់មួយហ្នឹងបានសម្រេចមែន តែក្នុងចិត្តវិញបន់ណាស់ បន់អោយអាចប៉ះកង់ឡាននោះបាន។ វិលមកគ្នាមួយក្រុមទៀតដែលកំពុងរង់ចាំឡាន ម្នាក់ៗមិនដឹងព្រលឹងហោះទៅណាអស់ទេ យប់ក៏យប់ មិនដឹងធ្វេីយ៉ាងម៉េចបន្តទៀត ហេីយរឿងហេតុនៅតែបន្តមានទៀត គឺម្នាក់ដែលបានលឺលោកមានសង្ឃដីកាមិនអោយត្រឡប់ក្រោយនោះ បានចូលបន្ទប់ទឹកនៅហ្គារាសសាំងនោះ តែពេលចេញមកវិញទ្វារបេីកមិនចេញសោះ គ្នាចាប់ផ្តេីមភ័យបុកពោះស្របពេលកំពុងរង់ចាំដំណោះស្រាយរឿងឡានមិនទាន់ចប់ផង មួយសន្ទុះក៏ស្រាប់តែបេីកទ្វារបន្ទប់ទឹកបានវិញ ព្រះជាម្ចាស់គ្នាបន់អស់ហេីយគុណម៉ែគុណឪ បន្ទាប់មកពួកខ្ញុំក៏ជុំគ្នាវិញដេីម្បីដោះកង់ឡានសាកួរដែលបែកនោះចេញ រឿងវាហាក់ដូចជាដដែលៗពេកមែន ពួកខ្ញុំព្យាយាមអស់ពីសមត្ថភាពតែនៅតែមិនអាចដោះកង់ឡានបែកនោះចេញ ទាំងដែលខ្ញុំជាម្ចាស់ឡានព្យាយាមដោះចេញបែកញេីសប៉ុនគ្រាប់ពោត ។ មិត្តពីរនាក់ដែលជិះនៅឡានមួយទៀតដែលមេីលឃេីញស្រមោល មានម្នាក់ទៅគោះនិងទ្រោបក្បាលឡាន ហេីយម្នាក់ទៀតបេីកទ្វារចូលអង្គុយខាងក្នុង ពួកគេមានអារម្មណ៍ដូចគ្នាថា ហាក់ដូចជាគេកំពុងអង្គុយក្នុងឡានរបស់ខ្ញុំ ហេីយហាក់ដូចជាមានមនុស្សច្រេីន ឡានដូចជាធ្ងន់ទាំងដែលគ្មានមនុស្សអង្គុយសោះ ពេលនោះខ្ញុំបានដោះខ្សែរកព្រះដែលនៅហ្នឹងករបស់ខ្ញុំគោរពបីដងហេីយពាក់ព្យួរទៅក្នុងឡាន រំពេចនោះកង់ឡានក៏បានដោះចេញនិងដាក់ចូលក្រោមស្នាដៃរបស់មនុស្សតែម្នាក់ដដែល ពិតជាគួរអោយព្រឺព្រួចណាស់ ។ បន្ទាប់ពីបានដាក់កង់ចូលវិញដោយជោគជ័យ ខ្ញុំផ្ទាល់បាននិយាយថា ភ្នែកខ្ញុំបេីកឡានយប់ដូចជាមិនសូវច្បាស់ទេ ខ្ញុំក៏ខ្ចីវ៉ែនតាដែលជាសមាជិកក្នុងឡានខ្ញុំ ហេីយក៏ជាមនុស្សដែលជាប់ទ្វារក្នុងបន្ទប់ទឹកនោះ ប្រាប់ថាកុំពាក់វ៉ែនតានេះអីប្រយ័ត្នវិលមុខ ហេីយខ្ញុំក៏សាកល្បងពាក់មួយភ្លែតស្រាប់តែរាងវិលមុខមែន ខ្ញុំក៏ត្រឡប់អោយទៅគេវិញ ពេលនេះគេបានកាន់វ៉ែនតានៅនឹងដៃហេីយច្រត់ទៅលេីកន្ទុយឡានដែលបានបេីកចោល ពេលនោះខ្ញុំរៀបចំឥវ៉ាន់ដូចជាដូយឡាន ធុងទឹកកកហេីយបានបិទ ដោយភ្លេចបានមេីលដៃរបស់គាត់ ស្រាប់តែវ៉ែនតានោះបាក់ជាពីរតែម្តង ។ ខ្ញុំដឹងក្នុងចិត្តថាគេព្យាយាមបង្អាក់ដំណេីរខ្ញុំគ្រប់មធ្យោបាយហេីយពេលនេះ។ ពួកខ្ញុំទាំងអស់គ្នាហាក់កាន់តែយល់ច្បាស់ ដូច្នោះសមាជិកដែលអង្គុយក្នុងឡានរបស់ខ្ញុំទាំងអស់បានទៅថ្វាយបង្គំឡានបីដងដេីម្បីសុំអោយគេបេីកផ្លូវទៅដល់ផ្ទះដោយសុវត្ថិភាព ។ ពិតណាស់ពួកខ្ញុំពិតជាសហការណ៍គ្នាបានល្អណាស់ ដោយឡានពួកខ្ញុំទាំងពីរបានបេីកភ្លេីងសុំផ្លូវ ព្រោះភ្នែកខ្ញុំមេីលមិនសូវច្បាស់ស្រាប់ផង ។ ឡានមិត្តខ្ញុំបេីកនាំផ្លូវខ្ញុំដេីម្បីការពារ ហេីយខ្ញុំជិះអបៗពីក្រោយដោយកុងទ័រ៣០គីឡូម៉ែត្រ ដេីម្បីគេចអោយផុតពីផ្លូវបំបែកទៅភ្នំពេញនិងកែប ឃេីញថាម្នាក់ៗក្នុងឡានរបស់ខ្ញុំភ័យបែកញេីសបុកពោះ បន់ព្រះសំពះទេវតារកម៉ែរកឪរៀងៗខ្លួន ដែលគ្មាននណារនិយាយសូម្បីតែមួយម៉ាត់ ។ ពិតណាស់សូម្បីតែខ្ញុំជាអ្នកបេីកឡានគឺគ្មានព្រលឹងក្នុងខ្លួនទេ ព្រឺរសំបុរដល់ហេីយ ហេីយទន្ទេញធម៌ក្នុងចិត្ត ។ ជិះតិចៗបានមួយសន្ទុះ នៅផ្លូវខាងធ្វេងដៃពួកខ្ញុំមានបុណ្យសពមួយ ដែលគេទេីបតែរៀបមេនមានភ្លេីងពណ៍ចម្រុះ ខ្ញុំដឹងក្នុងចិត្តថា គ្នាខ្ញុំទាំងអស់គ្នាក៏គិតដូចខ្ញុំដែរ មិនហ៊ានងាកខាងធ្វេងដៃទេ ប្រឹងមេីលតែផ្លូវ បន់អោយដល់ផ្លូវបំបែក ហេីយមួយសន្ទុះក៏បានឆ្លងផុតផ្លូវបំបែកដោយជោគជ័យមែន។ មានមិត្តខ្ញុំពីរនាក់នៅឡានផ្សេងគ្នា ម្នាក់ដែលរយះខ្នងនៅឡានខ្ញុំ និងម្នាក់ទៀតតៃកុងឡានមួយទៀតនោះ ហាក់លែងធ្ងន់ក្បាល ហេីយពួកគេមានអារម្មណ៍ថាគេឈប់តាមយេីងហេីយ គេអោយយេីងទៅមុខដោយសុខហេីយ ។ ឆ្ងល់ណាស់កាលពេលមកដូចអត់ឃេីញមានមេននិងរោងបុណ្យនៅកន្លែងហ្នឹងទេតែពេលមកវិញហេតុអីក៏មាន ? យ៉ាងណាពួកខ្ញុំទាំងប្រាំនាក់មិនហ៊ាននិយាយអីទេ ហេីយក្នុងចិត្តគិតថាប្រហែលគេទេីបតែស្លាប់មែនហេីយ មិនមែនព្រឹលភ្នែកទេ។ តាមផ្លូវដែលធ្វេីអោយពួកខ្ញុំរន្ធត់ចិត្តនោះក៏បានឆ្លងផុតមកដល់អង្គតាសោម មានមនុស្សអ៊ូអរ ក៏ណាត់គ្នាញាំអុីអោយឆ្អែតសិន ព្រោះទំរាំដល់ភ្នំពេញប្រហែលពីរម៉ោងអីទៀត ហេីយម្នាក់ៗមិនហ៊ានសួរនាំគ្នារឿងហ្នឹងទេ ព្យាយាមនិយាយរឿងសប្បាយដេីម្បីបន្លប់ ។ ក្រោយញាំអីប្រហែលកន្លះម៉ោងបីនាក់ដែលអង្គុយនៅកាបីនខាងក្រោយខ្ញុំ បញ្ជេរលុយចោលតាមផ្លូវមុនចេញឡានពីកន្លែងហ្នឹង ។ ហេតុចម្លែកនៅតាមផ្លូវក៏បានបញ្ជប់ ហេីយពួកខ្ញុំទាំងអស់ក៏បានមកដល់ផ្ទះដោយសុវត្ថិភាព។ ខ្ញុំធ្លាប់លឺម៉ាក់ខ្ញុំថាពេលដែលចេញពីព្រៃភ្នំដល់ផ្ទះយប់ៗហេីយមានអារម្មណ៍ខ្លាច គាត់ថាអ្នកតាមថែរក្សាគេបានជូនយេីងដល់ផ្ទះ ចុឹងត្រូវបាចអង្ករអំបិលបញ្ជេរអោយគេវិញហេីយប្រាប់ថាយេីងបានមកដល់ផ្ទះហេីយ គិតដូចនោះខ្ញុំអត់បាននិយាយអ្វីច្រេីនក្រៅពីប្រាប់ពួកគេថាពេលដល់ផ្ទះ កុំទាន់ចេញទៅណាភ្លាម ខ្ញុំមានរឿងនិយាយ ពួកគេហាក់យល់សភាពការថាខ្ញុំចង់និយាយពីអ្វី ។ ពេលមកដល់ខាងមុខផ្ទះខ្ញុំអត់ទាន់ចូលឡានក្នុងផ្ទះទេ ខ្ញុំបានប្រាប់ម៉ាក់ពីរឿងគ្រប់យ៉ាងអោយគាត់ជួយស្រោចទឹក បញ្ជេរអង្ករអំបិលតាមអ្វីដែលគាត់ធ្លាប់ប្រាប់ខ្ញុំ ។ ស្តែងណាស់ពួកខ្ញុំទាំងអស់គ្នាឈរក្រោយឡានបែរទៅទិសខាងកេីត លុតជង្គង់ សំពះ ម៉ាក់គាត់ចាប់ផ្តេីមសូត្រសុំក្តីសុខអោយផុតគ្រោះចង្រៃ ភ្លាមនោះមិនដឹងខ្យល់មកពីណាបក់មកឡេីងរលត់ភ្លេីងទាន ឡេីងព្រឺសំបុរទាំងអស់គ្នា ។ ខ្ញុំដឹងថាម៉ាក់ខ្ញុំ គាត់ប្រាកដជាឃេីញនឹងដឹងរឿងនេះច្បាស់ជាងខ្ញុំ គាត់បានប្រាប់ពួកខ្ញុំថា អ្នកតាមថែរក្សាព្រៃភ្នំនោះបានជូនយេីងមកដល់ផ្ទះ ហេីយ យេីងក៏បានជូនដំណេីរគេទៅវិញដែរ ដូច្នេះអស់អីហេីយ ទេីបពួកខ្ញុំបាននិយាយគ្នាអំពេីរឿងហេតុដែលកេីតឡេីងរៀងៗខ្លួន ទេីបដឹងថាពួកយេីងពិតជាបានធ្វេីខុសមាត់ខុសកដូចចាស់ៗនិយាយពិតមែន ។ ហេីយម៉ាក់គាត់បានប្រាប់ថា ថ្ងៃនេះជាថ្ងៃច័ន្ទ ១១.មិថុនា.២០១៨ ពួកយេីងទាំងអស់គ្នាត្រូវទៅវត្តស្រោចទឹកបណ្តេញគ្រោះចង្រៃម្តងទៀតអោយជ្រះស្រឡះកុំអោយមានអារម្មណ៍ភ័យខ្លាច ព្រោះគាត់បានប្រាប់ថាបេីយេីងមិនស្រឡះចិត្តនោះទេ អាចបណ្តាលអោយយេីងឈឺជ្រុះសក់ ថ្វីត្បិតយេីងមិនអាចមេីលឃេីញគេមែន តែយេីងអាចឃេីញដោយទង្វេីទាំងអស់នេះឯង ។ អ្នកដែលបានចំនាយពេលអានអត្ថបទនេះទាំងអស់គ្នា ខ្ញុំចង់និយាយវាជារឿងពិតដែលមិនអាចប្រកែកបានថាជារឿងចៃដន្យនោះទេ អ្នកជឿរឺមិនជឿ សូមពិចារណាតាមការគួរ ?? សរសេរអត្ថបទដោយ : អ៊ុក ប្រសេីរ ( Zee Edward )