ទុក្ខជាន់ទុក្ខ !! ភរិយាលោក ញឹក ប៊ុនឆៃ ទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៦០ឆ្នាំ នៅមន្ទីរពេទ្យបាងកក ប្រទេសថៃ
-

ភ្នំពេញៈ ខ្ញុំ ញឹក ប៊ុនឆៃ មានទុក្ខជាទម្ងន់ ដោយលោកស្រី សម សុភាព ជាភរិយា បានទទួលមរណភាព កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ ៦០ឆ្នាំ នៅមន្ទីរពេទ្យបាងកក ប្រទេសថៃ។

សពលោកស្រី សម សុភាព នឹងតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះលោក ញឹក ប៊ុនឆៃ លេខ 22G ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ហើយនៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩ៈ៣០នាទីព្រឹក សពនឹងដង្ហែទៅបូជានៅវត្តចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពលោកស្រី សម សុភាព ភរិយាលោក ញឹក ប៊ុនឆៃ បានអញ្ជើញមកដល់គេហដ្ឋានរបស់គាត់ហើយ កាលពីវេលាម៉ោង ១២ និង ៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នេះ។
ប្រភពៈ Gen. Nhek Bun Chhay ញឹក ប៊ុនឆៃ