នៅព្រឹកនេះ លោក ផែង វណ្ណៈ សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃ​ ដើម្បីចាប់ជនល្មើសដែលបានលួចគណនីហ្វេសប៊ុករបស់លោក យកទៅប្រព្រឹត្តអំពើខុសច្បាប់...(មានវីដេអូ)
-

កាលពីថ្ងៃពី១២ ខែមិថុនា ឆ្នាំ២០១៨ នៅលើគណនីហ្វេសប៊ុក លោក Vannak Pheng បានធ្វើការចុះផ្សាយអំពីគណនីហ្វេសប៊ុក មួយដែលមានឈ្មោះ ផែង វណ្ណៈ ជាផេកក្លែងក្លាយដោយលោកបានរៀបរាប់ថា "ជូនបងប្អូនមេត្តាជ្រាប​ ផេក​ ផែង​ វណ្ណៈ​ ត្រូវគេលួចយកទៅតាំងពីខែ​ ធ្នូ​ ២០១៧​ មកម្ល៉េះ​ ។​"។ ដូចនេះសូមបងប្អូនកុំយល់ច្រលំ ។ លោកក៏បានបន្ថែមទៀតថា "ជនថោកទាបបានលួចផេកខ្ញុំតាំងពីចុងខែធ្នូ​ យកទៅបង្ហោះ​ ខ្ញុំបានបដិសេដច្រើនដងហើយ​ ពេលនេះជនថោកទាបនេះបានយកមកបង្ហោះ​ ដែលមិនមែនជាខ្លឹមសាររបស់ខ្ញុំទេ​ ។​ កន្លងមកខ្ញុំបានប្ដឹងសារព័ត៌មាន​ ដើមអំពឹល​ និង​ fresh news អោយផ្សាយអំពីករណីចោរលួចផេកនេះរួចហើយ​ ។ នៅថ្ងៃស្អែក​ព្រឹក​ ខ្ញុំនឹងយកពាក្យបណ្ដឹងផ្លូវការ​ ទៅដាក់នៅ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ នៃ​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ ដើម្បីស្រាវជ្រាវរកជនល្មើសចាត់ការតាមផ្លូវច្បាប់​" ។

តោះទៅស្តាប់លោកមានប្រសាសន៍ទាំងអស់៖ ប្រភព៖ Vannak Pheng