ស៊ែរចែកគ្នាដឹងពីអត្ថប្រយោជន៏នៃទឹកផ្លែព្នៅ !
ណារ៉ា
-
ហើយប្រឆាំងជំងឺកាចសាហាវបានច្រើនមុខទៀតផង!វិធីធ្វើតែព្នៅ៖
* គ្រឿងផ្សំ៖ – យកផ្លែព្នៅចាស់ល្មមមិនទុំ – ស្កសរ (ឬមិនដាក់ក៏បានតាមចំណូល) – ទឹកស្អាត។ * វិធីធ្វើ៖ – យកផ្លែព្នៅចិតជាចំណិតស្តើងៗ (ដូចរូប) រួចយកវាហាលថ្ងៃឲ្យស្ងួត – យកវាចំនួន៥-៦ចំណិត ដាក់ស្ងោរជាមួយទឹកន្លះលីត្រ ទុកឲ្យពុះប្រមាណ១៥នាទី – បិទភ្លើងរួចទុកវាឲ្យត្រជាក់ល្មម រួចដួសវាដាក់ក្នុងកែវហើយដាក់ស្ករ ឬទឹកកកតាមចំណូលចិត្ត – អាចពិសាវា១ថ្ងៃកន្លះកែវដើម្បីទទួលបានសុខភាពល្អ។
អត្ថប្រយោជន៍ពិសេសរបស់ផ្លែព្នៅ៖ – ទទួលទានតែព្នៅកែអាការៈកូរពោះ ឈឺពោះ រាគចុកមួល រោគពោះវៀនរ៉ាំរៃ – សំរួលសេសៃប្រសាទ ជួយឲ្យគេងលក់ស្រួល – ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។ – ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម ថ្លើម ហើយនិងតម្រងនោមបានយ៉ាងល្អប្រសើរ។ – ប្រឆាំងនឹងការរលាក មហារីក ផ្តាសាយ ជំនួយបេះដូង – សម្រាប់ផ្លែចាស់ អាចធ្វើជាដំណាប់ ឬស្ងោរញ៉ាំ ធ្វើជានំដែលមានក្លិនក្រអូប មានប្រយោជន៍សម្រាប់ជួយបម្រុងកម្លាំង រក្សាធាតុ បណ្ដេញខ្យល់ ។ – សម្រាប់ផ្លែទុំ ទទួលទានទៅអាចកាត់បន្ថយអាការៈទល់លាមកបាន។