លោក សេម ស៊ុបប្រាយភរិយាដល់ថ្នាក់នឹងផង...
-

តារាចម្រៀង និងជាលោកប៉ាវ័យក្មេង លោក សេម បានធ្វើឲ្យភរិយាស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន បន្ទាប់ពីសំរាលកូនស្រីដ៏ស្រស់ស្អាតរួច។ បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Moo Sam II បានបង្ហោះរូប អមនឹងសារមួយឃ្លា ដែលធ្វើឲ្យប្រពន្ធដ៏ស្រស់ស្អាត រំភើបរហូតដល់ស្រក់ទឹកភ្នែកទៀតផង។ ចំណងស្នេហាមួយដែលប្រកបទៅដោយអត្តន័យ និងស្នាមញញឹមគ្រប់ពេល នេះជាភាពស្រស់បំព្រងមួយនៅក្នុងគ្រួសារ ដែលមិនអាចរកអ្វីមកកាត់ថ្លៃបាន។ លោក សេម បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "Happy birthday my wife i wish my family happiness"។ ទន្ទឹមនឹងនោះក៏មានអ្នកចូលមកខមិន ជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូតផងដែរ។

ប្រភព៖ Moo Sam II