ម៉ូតូពីរគ្រឿងព្រលះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៤នាក់ ដេកស្តូកស្តឹងពេញផ្លូវ....
-

ព្រៃវែង ៖ ​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្សចំនួន ៤នាក់ រងរបួសធ្ងន់ស្រាល។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បង្កហេតុ​មាន​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FH- 9403 បើកបរ​ដោយ​ឈ្មោះ ស៊ុម វុ​ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស​ណ្តោ​រ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង អ្នក​រួម​ដំណើរ​ដោយ​ឈ្មោះ កេ​ន សា​រិ​ន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​ជា​ប្រពន្ធ ធ្វើ​ដំណើរ​ពី​កើតមក​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​បាន​ប្តូរ​គន្លង​ផ្លូវ​ជែង​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​C125 ពណ៌​ខ្មៅ​ពាក់ ស្លាក​លេខ ភ្នំពេញ 1AG- 3645 បើកបរ​ដោយ​ឈ្មោះ ធី ចាន់​ធុ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជោ​ទី​២ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ដែល​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ពៅ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ត្រូវជា​ម្តាយ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំង​សងខាង​រង​របួស ។
ក្រោយពេលកើតហេតុ អ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង ។ ចំណែកវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕
ដោយ៖ និស្ស