កញ្ញា បេនី យុំាង ជួបទុក្ខធំ ខណៈដែលលោកយាយជាទីស្រលាញ់ ចាកចេញគ្មានថ្ងៃវិលត្រលប់វិញ....
ភ្នំពេញ ៖ អតីតតារាសម្ដែងវ័យក្មេង កញ្ញា បេនី យុំាង កំពុងជួបទុក្ខធំ ខណៈដែលលោកយាយជាទីស្រលាញ់ បានទទួលមរណភាពកាលពីយប់មិញ។ ជាក់ស្តែងតារាស្រីវ័យក្មេង កញ្ញា បេនី យុំាង បានបង្ហោះសារយ៉ាងក្រៀមក្រំនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា "RIP grandma:( so much bad new for me ? good bye my love I do miss u "។ យ៉ាងណាមិញ គ្រាន់តែលឺដំណឹងនេះបានធ្វើឲ្យទស្សនិកជន សម្ដែងក្ដីអាណិតចំពោះតារាស្រីរូបនេះជាខ្លាំង ដោយក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានផ្ញើសាររំលែកទុក្ខ ក៏ដូចផ្ដល់កម្លាំងចិត្ត ជូនកញ្ញាផងដែរ៕
ដោយ៖ និមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។