បុរសជនជាតិ អាឡឺម៉ង់ម្នាក់ ខឹងម្ចាស់ផ្ទះ មិនតកុងត្រាអោយ ដុតផ្ទះដើរចេញ
ភ្នំពេញៈ ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ៈ៣០នាទីព្រឹក ស្ថិតនៅក្នុងបុរីពិភពថ្មីម្តុំផ្សារឈូកមាស ផ្ទះលេខ៥៤អឺ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ ខណ្ឌសែនសុខ មានអគ្គីភ័យឆាបឆេះបង្ករការភ្ញាក់ផ្អើលទាំងព្រឹក។ ដោយសម្ភារៈក្នុងផ្ទះល្វែងមួយកន្លែងត្រូវបាន អគ្គីភ័យឆាបឆេះ ខណះម្ចាស់ផ្ទះឈប់ជួលអោយបុរសជនជាតិអាឡឺម៉ង់ម្នាក់ (ផុតកុងត្រា) ដែលបើករបរកែច្នៃសម្ភារៈកំប៉ុងស្រាបៀ និងចាក់ស្មាច់ហើយត្រូវបានគេ សង្ស័យថា ជនជាតិបរទេសរូបនោះ មានបំណងដុតបំផ្លាញព្រោះថា គ្រាន់តែចេញផុតមិនបាន៥នាទីផង ផ្ទះបានឆេះតាមក្រោយ។
ម្ចាស់ផ្ទះខាងលើបានជួលឲ្យទៅជនជាតិអាឡឺម៉ង់ បើករបរ កែច្នៃ កំប៉ុងស្រាបៀ និងចាក់ស្មាច់ ហើយត្រូវបានចប់កុងត្រានៅក្នុងថ្ងៃនេះតែម្តង ហើយម្ចាស់ផ្ទះក៏ឈប់ជួលអោយជនបរទេសរូបនោះទៀតទេព្រោះម្ចាស់ផ្ទះត្រូវលក់ទៅអោយអ្នកផ្សេងហើយ តម្រូវឲ្យអ្នកជួល (ជាជនជាតិបរទេសរូបនោះ) រើឥវ៉ាន់ សម្ភារៈ ចាកចេញ ។ គេសង្ស័យថាជនបរទេសនោះមានបំណងដុតបំផ្លាញព្រោះនៅក្នុងផ្ទះមានក្លិនសាំងក្រអូបពេញផ្ទះហើយសមត្ថកិច្ច រកឃើញធុងហ្គាសចំនួន៣ធុង និងប៊ីដុងសាំងក្រអូប ដែលប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់ ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។