តាកែវ៖ ទុក្ខសោកសៅត្រូវបានធ្លាក់ចំគ្រួសារនារីម្នាក់ ក្នុងចំណោមបុគ្គលិកអង្គការជួយកុមារកំព្រា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកតាំកក់ ខេត្តតាកែវបណ្តាលឲ្យស្លាប់ ៤នាក់ កាលពីថ្ងៃទី២២ មិថុនា ២០១៨។ នារីដ៏កម្សត់ អុន ផល្លា ទើបតែរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ ត្រូវស្លាប់បាត់បង់ជីវិត ខណៈថ្ងៃបូជាសព បុរសជាគូស្នេហ៍បានយកសញ្ញាបត្រដែលលោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានផ្តល់ជូនជាពិសេសមុនគេ មកបង្ហាញមុខរូបថតនាង ដោយប្រាប់ថា «សូមអបអរសាទរ អូនសម្លាញ់! អូនបានសំរេចបានក្តីសុបិន្តរបស់អូនហើយ ថ្វីត្បិតតែវាពិបាកហើយចំណាយពេលវេលាយូរពិតមែន ប៉ុន្តែអូនមិនដែលបោះបង់ឡើយ។ ឥឡូវអូនបានធ្វើវាហើយ»។ យ៉ាងណាសញ្ញាបត្រនេះត្រូវមិត្តភក្រនារីរងគ្រោះប្រាប់ថា «លោកសាកលវិទ្យាធិការសម្រេចចេញជូនសញ្ញាបត្រឲ្យនាងមុនគេ ដើម្បីសម្រេចបំណងនាង ដែលខំសិក្សាអស់ជាច្រើនឆ្នាំ»។ ការតស៊ូបានជោគជ័យ តែអ្វីគួរឲ្យស្តាយបំផុត នាង ផល្លា បានលាចាកលោកយើងទៅហើយ មានតែសូមឲ្យដួងវិញ្ញាណក្ខន្ធនាងកាន់ឋានសុខចុះ។
ប្រភព៖ dara-news