សមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងនគរបាល ខេត្តកំពង់ធំ បញ្ជូនខ្លួន ពិរុទ្ធជនម្នាក់ ដែលមានតួនាទីជាអ្នកសារព័ត៌មាន ទៅគុកព្រៃស
ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងនគរបាលខេត្តកំពង់ធំ បានចាប់បញ្ជូនខ្លួន ពិរុទ្ធជនម្នាក់ ដែលមានតួនាទីជាអ្នកសារព័ត៌មាន បញ្ជូនខ្លួនពន្ធនាគារព្រៃស ក្រោយពី ឃាត់ខ្លួនតាមដីកា របស់តុលាការក្រុងភ្នំពេញ។
ជនសង្ស័យខាងលើ ធ្លាប់ជាប់ពាក់ព័ន្ធ សំណុំរឿង ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ធំ កាលពីខែកក្កដា ឆ្នាំ២០១៧ ទើបតែម្សិលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួន ពិរុទ្ធជនឈ្មោះ ហ៊ាង លីហាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានសាលដីកាស្ថាពររបស់ តុលាការកំពូល ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧៕ បើតាមសមត្ថកិច្ចពិរុទ្ធជនរូបនោះមានឈ្មោះ ហ៊ាង លីហាក់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។