ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានអនុញ្ញាត ឲ្យក្រុមជនសង្ស័យ ជុលមាន់ ទាំង៥នាក់ ទៅផ្ទះវិញហើយ
ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយសាកសួរនាំ ក្រុមជនសង្ស័យទាំង ៥នាក់ រួចរាល់ហើយ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានអនុញ្ញាត ឲ្យក្រុមជនសង្ស័យទាំង៥នាក់ ទៅផ្ទះវិញហើយ ដោយអំពើរបស់ជនសង្ស័យ ពុំអាចឃុំខ្លួនបានឡើយ"។
គួររំលឹកថា កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅបានចុះបង្ក្រាបទីតាំង បើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅចំណុចផ្លុវបេតុងទួលតាប៉ុក ក្នុងដីឡូតិ៍ទុកចោល ក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ នគរបាលរត់ចេញចាប់ក្រុមអ្នកប្រជល់មាន់ ផ្អើលភូមិរហូត ចាប់បានជនសង្ស័យទាំង៥នាក់ និងវត្ថុតាងមួយចំនួន បញ្ជូនទៅតុលាការ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។