ផ្លូវ២០០៤ទៀតអត់រៀង!!! បុរស២នាក់ បាននាំគ្នាចូលច្រៀងក្នុងខារ៉ាអូខេ យីហោ “មូន KTV” និងផឹកស្រាបៀរអង្គរ អស់ចំនួន១កេស ពេលគិតលុយ៦១ដុល្លារ មធ្យមទេងំ ម្ហូបក្លែមម៉ង
-

ភ្នំពេញៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី២៧ ខែមិថុនា ឆ្នាំ២០១៨ បុរស២នាក់ បាននាំគ្នាចូលច្រៀងក្នុងខារ៉ាអូខេ យីហោ “មូន KTV” និងផឹកស្រាបៀរអង្គរ អស់ចំនួន១កេស មានទាំងម្ហូបទៀត ខណៈស្រវឹងក៏បបួលនារីដៃគូអង្គុយជាមួយទៅខាងក្រៅ តែដោយសារនាងមិនព្រម ក៏នាំគ្នាគិតលុយ តែចំនួនទឹកលុយដែលគិតនោះ៦១ដុល្លារ ទើបនាំគ្នាឆោឡោផ្អើលដល់ សមត្ថកិច្ចចុះអន្តរាគមន៍ ស្ថិតនៅលើកំណាត់ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកចូលច្រៀងនៅក្នុងហាងខារ៉ាអូខេខាងលើ ដោយហៅបៀរអង្គរចំនួន១កេស តម្លៃ៣០ដុល្លារ និងម្ហូបកង្កែបបំពងមួយចាន តម្លៃ១២ដុល្លារ ផ្លែឈើមួយចានតម្លៃ៧ដុល្លារ ថែមទាំងកូកាកូឡា និងបាកាស់ចំនួន៤កំប៉ុងទៀត តម្លៃ១២ដុល្លារ។ លុះពេលផឹកស្រវឹង ពួកគេក៏បបួលនារីអង្គុយកំដរនោះទៅដេក តែនាងមិនព្រមធ្វើឲ្យបុរសនោះ ខឹង ហៅបុគ្គលិកមកគិតលុយចេញវិញ តែពេលគិតលុយអស់សរុបចំនួន៦១ដុល្លារ គិតថា ថ្លៃពេក ក៏នាំគ្នាឆោឡោឡើង ហៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។ ក្រោយមក សមត្ថកិច្ចបានចុះមកដល់ និងធ្វើការសម្របស្រួលគ្នា ដោយម្ចាស់ហាងគិតតែ៤០ដុល្លារ ពីបុរសទាំង២នាក់នោះ ទើបព្រមព្រៀងគ្នាបញ្ចប់រឿងតែម្តង៕