ដល់ថ្នាក់ហ្នឹងផង! ឪពុកភិន សុដាលីស ទម្លាយអត្តសញ្ញាណ គូស្នេហ៍ថ្មី ប៉ែន ចំរ៉ុង អានហើយស្ទើរមិនជឿ..
សីហា
-

ភ្នំពេញ ៖ ឪពុកតារាសម្តែងនាងភិន សុ ដាលីសគឺ លោក អ៊ិន សុភិនបានទម្លាយ អត្តសញ្ញាណគូស្នេហ៍ថ្មីរបស់លោកប៉ែន ចំរ៉ុង បន្ទាប់ពីបែកធ្លាយវីដេអូបង្ហាញភាពស្និទ្ធស្នាលរបស់តារាប្រុសរូបនេះតាម បណ្តាញអ៊ីនធើរណេត ។ លោក អ៊ិនសុភិន បានអះអាងថាគូស្នេហ៍របស់លោក ប៉ែន ចំរ៉ុង គឺជានារីដដែលដែលលោក ប៉ែន ចំរ៉ុង ធ្លាប់ទាក់ទងពីមុន ។

ថៅកែផលិតកម្មមហាហង្សលោក អ៊ិន សុភិន បានបញ្ជាក់ថានារីនោះ លោក ធ្លាប់ស្គាល់ពីមុនដែរហើយតាមដឹងនាងធ្លាប់ធ្វើការនៅកាស៊ីណូប៉ោយប៉ែត។ ប៉ែន ចំរ៉ុង បានទាក់ទងនាងយូរមកហើយពោលគឺ មុនមកស្គាល់ភិនសុ ដា លីស ទៅ ទៀត។ លោក សុ ភិន និយាយថាពេល ប៉ែន ចំរ៉ុង ទាក់ទង ភិន សុ ដាលីស កូនស្រី របស់លោកក៏បែកគ្នា។ ពេលបែកគ្នាពីភិនសុដាលីសចំរ៉ុងក៏ទៅទាក់ទង គ្នាវិញនេះជារឿង ធម្មតារបស់លោក ប៉ែន ចំរ៉ុង តែងតែធ្វើ។
លោក អ៊ិន សុភិនបន្ថែមថា « ការ បង្ហាញមុខគូស្នេហ៍ថ្មីរបស់លោក ប៉ែន ចំរ៉ុងគឺមិនមានអ្វីចម្លែកនិង ភ្ញាក់ផ្អើលសម្រាប់ខ្ញុំឡើយព្រោះនេះជាទម្លាប់របស់ ប៉ែន ចំ រ៉ុងព្រោះតារារូបនេះពូកែទាំងសម្តែងនិង ការផ្លាស់ប្តូរគូស្នេហ៍។ សូម្បីតែដា លីស ក៏ ចូលក្នុងអន្ទាក់គាត់ដែរទម្រាំរំដោះបានវិញស្ទើរបាត់បង់ជីវិតទាំងខ្ញុំអរចង់ងាប់ ព្រោះ បាន អស់កម្ម អស់ពៀរជាមួយអ្នកដូរដោះដៃគូច្រើន។ សូម្បីដាលីស មិនយូរមិនឆាប់គេនឹងរកដៃគូថ្មីវ៉ល់ពេញហ្នឹង និង ជាអ្វីដែលគាត់ពូកែសម្តែងទាំង រឿង និង រឿងមួយនេះ » ។
លោក អ៊ិ នសុ ភិន ក៏បានបង្ហើបពាក់ព័ន្ធទៅនឹងការចុះផ្សាយព័ត៌មានថាលោក ប៉ែន ចំរ៉ុងនឹករលឹកកូនបើឲ្យជួបនឹង ជិះ យន្តហោះទៅជួបនោះទាំងនេះគ្រាន់ជា ការសម្តែងរបស់គេប៉ុណ្ណោះ ។ លោក បានចាត់ទុកនាមជាឪពុករបស់លោក ប៉ែន ចំរ៉ុងនេះគឺជា ឪពុក ចោលម្សៀតព្រោះបើឪពុកស្រឡាញ់ និង នឹករលឹក កូន នោះគេនឹងខលទៅលោកសុំជួបកូន ក្នុងនាមជាសាច់ឈាម ដែរនោះតែនេះគ្មានទាល់តែ សោះ ចាប់តាំងពីកូនចាប់កំណើតពីផ្ទៃម្តាយរហូតកូនអាយុជិត២ ឆ្នាំទៅ ហើយ ។
ចំណែកពាក់ព័ន្ធទៅនឹង ភិន សុដា លីសវិញត្រូវ លោក អ៊ិ ន សុ ភិន លើក ឡើង ថា កូនស្រីលោកសប្បាយរីករាយ ពេល បានដឹង រឿង លោក ប៉ែន ចំរ៉ុងមានអ្នកថ្មីនៅពេលនេះ។ លោក បញ្ជាក់ថា «បើនិយាយពី ភិន ដាលីសនិង ប៉ែន ចំរ៉ុង នាង ចង់តែទៅបួសឲ្យអស់ កម្មពៀរពីតារារូបនេះ ទេតែ ដោយសារតែនាង មានការ មមាញឹកនៅក្នុងការរកស៊ីព្រោះពេលនេះនាងត្រូវគ្រប់គ្រងហាង ផ្ទាល់ខ្លួនចំនួន២ ណាមួយ ដាលីសបានក៏បានត្រៀម បញ្ចប់ ថ្នាក់ បរិញ្ញាបត្រនាពេលខាងមុខផងដែរ។ ដំណឹងពីគូស្នេហ៍ ថ្មីរបស់លោក ប៉ែន ចំរ៉ុងនាពេលនេះបានធ្វើឲ្យ ភិន ដាលីស សប្បាយចិត្ត ព្រោះបានរួចផុតកម្មពៀរពីកម្មលោកីយ៍ ខណៈ ពេល ការងារ រស់នៅ ជាមួយប៉ែន ចំរ៉ុង នោះ នាង ប្រៀបបាននឹងចុះនរក យ៉ាង ដូច្នេះ ដែរ » ។
បន្ទាប់ពីមានរបួសស្នាមជាមួយ លោក ប៉ែន ចំរ៉ុង នោះលោក អ៊ិនសុភិនបញ្ជាក់ថាកូនស្រី របស់លោក ភិន សុ ដា លីសនៅមិនទាន់បើកបេះដូង ឬ ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលណាមួយនៅឡើយទេព្រោះបច្ចុប្បន្ន នាងមាមញឹកច្រើនទាំងការងារការសិក្សាការសម្តែងជា ពិសេសគឺត្រូវមើលកូន ៕