លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងខ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ៤.០១៩នាក់ ដែលមកពីបណ្តារោងចក្រសហគ្រាសចំនួន ១០ នៅតំបន់សេដ្ឋកិច្ច ពិសេសឈីលូ នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអរគុណចំពោះម្ចាស់រោងចក្រទាំង ១០ ដែល បានផ្ដល់ការអនុញ្ញាតឲ្យ កម្មករ កម្មការិនី បានមកជួបខ្ញុំនៅថ្ងៃនេះ ជាមួយនឹងការឈប់សម្រាកដោយមានប្រាក់បៀវត្សពេញមួយថ្ងៃនៅថ្ងៃនេះ និងបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក និងសេចក្តីនឹករលឹកពី សំណាក់ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល និងសូមទទួលបាន នូវសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីបំពេញ ការងារឲ្យសម្រេចបាននូវជោគជ័យគ្រប់ៗគ្នា។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន តែងតែផ្សារភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូចជាការផ្សារភ្ជាប់ជាមួយ បងប្អូននៅសមរភូមិ បងប្អូនប្រជាកសិករ សិស្សនិសិ្សត កីឡាករកីឡាការនី សិល្បករ សិល្បការិនី កម្មករ កម្មការនីជាដើម។ល។ ដោយសារតែកត្តាសុខសន្តិភាព ដែលធ្វើឲ្យវិនិយោគិនបរទេសមានជំនឿជឿជាក់មកលើកម្ពុជាសម្រេចមកវិនិយោគក្នុងប្រទេសដែលធ្វើឲ្យកូនក្មួយទទួលបានការងារធ្វើផងដែរ។ ដូចច្នេះដើម្បីរក្សានូវសន្តិភាព និងរក្សានូវការងាររបស់ក្មួយៗកម្មករ កម្មការនីទាំងអស់ សម្តេចតេជោ សូមឲ្យក្មួយៗបន្ត គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀតដើម្បីឲ្យសម្តេចបានអភិវឌ្ឍន៍ប្រទេសនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។ លោកជំទាវក៏បានបន្តធ្វើការអំពាវនាវឲ្យម្ចាស់រោងចក្រ និងកម្មករ ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមករាល់កំហុសខុសឆ្គងទាំងឡាយ និងមិនត្រូវឲ្យមាន បងតូច បងធំនៅក្នុងរោងចក្រ ហើយកម្មករទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់ និងរក្សាការងារឲ្យបានគង់វង្ស។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំយកថវិការបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ឧបត្ថម្ភលើកទឹកចិត្ត ដល់កម្មករកម្មការិនី ៤,០១៩នាក់ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ១៨២ នាក់ផងដែរ៕
ប្រភព៖ Men Sam An Cambodia Deputy Prime Minister