តាមរយៈការបង្ហោះវីដេអូខ្លីមួយ ពីអាខោនហ្វេសបុកនារីម្នាក់ដែលគាត់ បានលើកឡើងពីតម្លៃនៃ ការធ្វើលិខិត ឆ្លងដែន។ ក្នុងនោះដែរ ស្រី្តរូបនេះ បាន សំណូមពរ និងស្នើរសុំទៅសម្តេចតេជោ និងលោកជំទាវ មេត្តាជួយ សម្រួលតម្លៃនៃការធ្វើលិខិតឆ្លងដែន អោយមកក្នុងតម្លៃថោកសមរម្យ ដូចជាប្រទេស ជិតខាងវិញ។ជាមួយគ្នា នេះ គាត់ក៏បានធ្វើការប្រៀបធៀបតម្លៃធ្វើលិខិតឆ្លងដែន រវាងប្រទេស ជិតខាង និងសុំធ្វើយ៉ាងណា អោយ ស្ថាប័នដែលពាក់ព័ន្ធ ជួយបន្ធូរបន្ថយតម្លៃអោយដូចគ្នានៅប្រទេសទាំងអស់នោះដែរ។ ដោយសារតែការធ្វើដំណើរទៅប្រកបការងារជាពលករក្រៅប្រទេស ជាញឹក ញាប់ ម្ល៉ោះហើយ នារីម្នាក់នេះ គាត់ក៏សម្រេចចិត្តបង្ហោះជាឃ្លីបវីដេអូ រៀប រាប់យ៉ាងក្បោះក្បាយ ដើម្បីជាសំណើរជូនដល់សម្តេចតេជោ និង លោកជំទាវ មេត្តាអនុគ្រោះដល់រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចេញទៅប្រកបការងារ ក្រៅប្រទេស ទាំងអស់ផងដែរ។ ទន្ទឹមនឹងនេះដែរ ដើម្បីចៀសវាងការឆ្លៀតឱកាសយកកម្រៃសេវាលើសការកំណត់ខាងលើពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករ ឬមេខ្យល់ ឬអ្នករត់ការយកកម្រៃជើងសារសម្រាប់ពលរដ្ឋដែលចង់ធ្វើលិខិតធម្មតាអាចទំនាក់ទំនងដោយផ្ទាល់មក នាយកដ្ឋានលិខិតឆ្លងដែនដែលមានអាសយដ្ឋានស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ ។ តោះ សូមចូលរួមស្តាប់អោយកាន់តែច្បាស់ទៀតថា តើនារីពលការនីម្នាក់នេះ និយាយអ្វីខ្លះ ទាក់ទងនឹងសំណើរសុំសម្តេច បញ្ចុះតម្លៃលិខិតឆ្លងដែននេះ សូមចូលមើលវីដេអូទាំងអស់គ្នា។
ប្រភព៖ dara-news