យុវជនម្នាក់ ជិះម៉ូតូបុកក្បាល រថយន្តឡិចសីុស កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យបោកក្បាល រងរបួសធ្ងន់ធ្ងរ
ភ្នំពេញៈ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូបុកក្បាលរថយន្តឡិចសីុសនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ៤នឹង១០នាទីល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៨ ។
តាមសម្តីប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុរថយន្តឡិចសីុសRX300 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីក្បាលថ្នល់ឆ្ពោះទៅព្រែកហូរ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតរថយន្តបត់ឆ្វេងត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្នក៏បណ្តាលអោយយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាក BENLY ពណ៌ស ពាក់ស្លាកលេខ តាកែវ 1Q-4579 បានធ្វើដំណើរស្របទិសគ្នាជាមួយរថយន្ត ក៏ជ្រុលបុកចំក្បាលរថយន្តឡិចសីុសយ៉ាងពេញទំហឹងតែម្តង ធ្វើអោយយុវជនជាម្ចាស់ម៉ូតូខ្ទេតចេញពីម៉ូតូបោកក្បាលរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូនឹងរថយន្តត្រូវរងការខូចខាត។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោបានចុះមកដល់ចំណុចកើតហេតុនឹងបានវាស់វែងរួចអូសយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយនាពេលក្រោយ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។