សពសិល្បការនី Dj អាលីយ៉ា តំកល់នៅវត្តទួល សូមបងប្អូនមេត្តាទៅចូលរួមបុណ្យសពកញ្ញា ជាលើកចុងក្រោយទាំងអស់គ្នា...
-

តារាសម្តែង លោក អុឹម ជីវ៉ា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលដែលសិល្បការនី ម្នាក់បានលាចាកលោក​ទៅ គ្មានថ្ងៃត្រលប់មកវិញ លោកបានរៀបរាប់ថា "RIP ?? សិល្បការនី Dj អាលីយ៉ាបានទទួលមរណភាពហើយនៅវេលារម៉ោង៦ ព្រឹកនេះ សពតំកល់នៅវត្តទួលអស់លោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សូមសិល្បករសិល្បៈការនីមេត្តាទៅចូលរួមបុណ្យសពនាងផង ដោយសារនាងគ្មានសាច់ញាតិឡើយ ព្រោះនាងជាក្មេងកំព្រា ។ មួយវិញទៀតខ្ញុំសុំអោយបងប្អូនមហាជនសូមមេត្តាកុំវៃតម្លៃលើនាងអី ដើម្បីអោយវិញ្ញានក្ខន្តនាង បានស្ងប់ កុំអោយអភ័ព្ទដូចជាតិនេះ ព្រោះជាតិនេះនាងលំបាកណាស់ ។ ៕ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា ក្រុមប្រឹក្សារភិបាលសមាគមសិល្បករខ្មែរ"

ប្រភព: អុឹម ជីវ៉ា