កញ្ញា ឌួង ហ្សូរីដា រន្ធត់ចិត្តជាខ្លាំង ពេលបានទទួលដំណឹងថា មិត្តសំលាញ់ទទួលមរណភាព...សូមជាតិក្រោយកើតមក កុំឲ្យកំសត់ដូចជាតិនេះទៀត....
កាលពីប៉ុន្មាននាទីមុននេះ កញ្ញា ឌួង ហ្សូរីដា បានបង្ហោះសារយ៉ាងក្រៀមក្រំ ពីការទទួលមរណភាពរបស់មិត្តសំលាញ់ កាលពីវេលាម៉ោង ៦ព្រឹក នៅព្រឹកថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០១៨ ។ បើយោងតាមគណនីហ្វេសប៊ុរបស់ កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "សូមអោយគាត់បានទៅកាន់សុខគតិភពចុះ???? ជាតិក្រោយអោយកើតមក កុំអោយកំសត់ដូចជាតិនេះទៀត ???? RIP Aaliyah Khao ទោះបីគាត់មិនអាចបន្តជីវិតរស់នៅរបស់គាត់ ក៏គាត់អាចស្លាប់ទៅអស់ចិត្ត ដោយជីវិតចុងក្រោយរបស់គាត់មិនឯកា គ្មាននរណាទុកគាត់ចោលដូចពីមុនទៀតឡើយ ??គាត់បានហូបគ្រប់ចំនីអាហារដែលគាត់ឃ្លាន ហើយបានឃើញការយកចិត្តទុកដាក់ពីសំណាក់អ្នកសិល្បៈដូចគ្នា សូម្បីតែថ្នាក់ដឹកនាំក៏ឈឺឆ្អាលនឹងសុខទុក្ខគាត់ដែរ ??" ទន្ទឹមនឹងនោះ ក៏មានប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើន មានការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង ពីការទទួលមរណភាពរបស់ វីជេ អាលីយ៉ា។
ប្រភព៖ Zorida Duong
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។