លោក​ឧត្ដមសេនីយ៍​ ប៉ិច​ តុងហេង ​​ត្រូវបានចៅក្រមដោះលែងអោយមានសេរីភាពវិញ បន្ទាប់ពីបានជាប់គុកមួយដង្ហើមចង្រឹតមកនោះ...
-

សូមអបអរសាទរលោក​ឧត្ដមសេនីយ៍​ ប៉ិច​ តុងហេង​ ដែលត្រូវបានចៅក្រមដោះលែងអោយមានសេរីភាពវិញ​ បន្ទាប់ពីបានជាប់គុកមួយដង្ហើមចង្រឹត​ក្នុងហេតុការណ៍ដកកាំភ្លើងវាយក្បាលកម្មកររើសអេដចាយ​ ។​ ជាមួយគ្នានេះដែរក៏សូមកោតសរសើរ​លោកចៅក្រមដែលមានឆន្ទានុសិទ្ធិសម្រេចដោះលែងមានហេតុផលត្រឹមត្រូវ​តាមច្បាប់ ។​ នៅមានលោកឧត្ដមសេនីយ៍ឧកញ៉ា​ ហូ​ ចំរើន​ ម្នាក់​ទៀត​ គួរតែដោះលែងគាត់ផងទៅ​ ដើម្បីគាត់បានទៅបោះឆ្នោតផង​ ។ ជាពិសេសអ្នកធំៗមានលុយប្រព្រឹត្តខុសកុំដាក់គុកយូរពេក​ ដាក់គុកតែរាស្ត្រក្រីក្រតូចតាចបានហើយ​ទោះបីកាន់កាំភ្លើងជ័រក៏ត្រូវដាក់គុកអោយធ្ងន់ធ្ងរដែរ​ ។

ប្រភព៖ Pheng Vannak News