? ស្ត្រីចំណាស់ម្នាក់ បានសួរទៅ ព្រះពុទ្ធ អង្គម្ចាស់ថា ហេតុអ្វី បានជាខ្ញុំក្រ យ៉ាងនេះ?
-

សេចក្តីស្រស់ថ្លាក្នុងចិត្តពិតជាសំខាន់ណាស់ក្នុងការធ្វើអ្វីមួយទៅកាន់នរណាម្នាក់ ហើយផលទាំងនោះប្រាកដជាតបស្នងមកវិញជាក់ជាមិនខាន ព្រោះអ្វីៗនៅលើលោកនេះគ្មានអាថ៌កំបាំងទេ បើទង្វើរយើងធ្វើអាក្រក់មិនយូរមិនឆាប់ក៏គង់តែគេដឹង ចំណែកឯទង្វើរល្អវិញមិនយូរប៉ុន្មានក៏គង់តែគេទទួលស្គាល់ដូចគ្នា ដូចនេះសូមមានចិត្តស្រស់ថ្លារៀងៗដើម្បីចាកផុតពីភាពក្រីក្រ។

?ជាក់ស្តែងមានស្ត្រីចំណាស់ម្នាក់បានសួរទៅព្រះពុទ្ធអង្គម្ចាស់ថា ហេតុអ្វីបានជាខ្ញុំក្រយ៉ាងនេះ? ?ព្រះពុទ្ធជាម្ចាស់បានឆ្លើយថា៖ មកពីអ្នកអត់ចេះធ្វើទាន ហើយមិនដឹងថាធ្វើម៉េច។ ?ស្រ្តីចំណាស់៖ ខ្ញុំគ្មានអីសោះ ក្រយ៉ាងនេះមានទានឯណាផ្តល់អោយគេទៅ? ?ព្រះពុទ្ធ៖ អ្នកមានរបស់ច្រើនណាស់ដែលអាចផ្តល់ជាទានបាន មិនមែនអត់សោះទេ។ មុខ អ្នកអាចញញឹម រីករាយ សើច សប្បាយបាន។ មាត់ អ្នកអាចប្រើវា ដើម្បីនិយាយពាក្យល្អៗ លើកទឹកចិត្តមនុស្ស គ្រប់គ្នាអោយរីករាយ ឬក៏លួងលោមពួកគេ។ ចិត្ត អ្នកអាចបើកចិត្តអោយទូលាយ ផ្តល់ការគោរព ការជឿជាក់ និងសណ្តានចិត្ត។ ភ្នែក អ្នកអាចសម្លឹងមើលទៅអ្នកដទៃដោយមេត្តាធម៌ ខ្លួនប្រាណ អ្នកអាចប្រឹងប្រែងប្រើវាជាជំនួយដល់អ្នកដទៃ។ ឃើញទេ? អ្នកមិនមែនក្រទេ! ក្រចិត្តទើបហៅថាក្រពិតប្រាកដ។
ប្រភព៖ ផេកស្រី្តមេផ្ទះ