វីជេ អាឡាស្កូ សោកស្តាយជាខ្លាំង ពេលបាត់បង់មិត្តរួមអាជីពដ៏មានថ្វីដៃម្នាក់....
-

កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងលោក វីជេ អាឡាស្កូ ប្រាប់ពីអារម្មណ៍សោកសៅ ពេលដែលឃើញ វីជេ អាលីយ៉ា ដែលបានទទួលមរណភាព​ កាលពីព្រឹកមិញនេះ។ លោកបានរៀបរាប់នៅលើបណ្តាគណនីហ្វេសប៊ុករបស់លោកថា "RIP សិល្បការនី Dj អាលីយ៉ាបានទទួលមរណភាពហើយនៅវេលារម៉ោង៦ ព្រឹកនេះ សពតំកល់នៅវត្តទួលអស់លោក ក្នុងសង្កាត់ទួលសង្កែ km6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សូមសិល្បករសិល្បៈការនីមេត្តាទៅចូលរួមបុណ្យសពនាងផង ដោយសារនាងគ្មានសាច់ញាតិឡើយ ព្រោះនាងជាក្មេងកំព្រា ។ #អាឡាស្កូ #Share"។ នៅក្នុងនោះក៏មានអ្នកចូលមកខមិន ថាចូលរួមរំលែកទុក្ខ និងមានការសោកស្តាយជាខ្លាំង មិនគួរណាមនុស្សកំសត់បែបនេះ ត្រូវមកអាយុខ្លីបែបនេះ តែយ៉ាងណាការចាកចេញមួយនេះ អាចនឹងធ្វើឲ្យកញ្ញាមានសេចក្តីជាងពេលណាៗទាំងអស់។

ប្រភព៖ Vj ALaskoo