ទប់ទឹកភ្នែកមិនបានទេ! ទើបតែទទួល មរណភាពព្រឹកមិញនេះ ស្រាប់តែសពរបស់ អាលីយ៉ា នឹងត្រូវបូជាល្ងាចនេះហើយ ដោយគ្មាន...
សីហា
-

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យសោកសៅមួយ នៅពេលដែលដឹងដំណឹងថា តារាដែលពោរពេញទៅដោយសមត្ថភាព វីជេ អាលីយ៉ា បានទទួលមរណភាពហើយ កាលពីព្រឹកម៉ោង៦ ដោយសារតែជំងឺសួតធ្ងន់ធ្ងរ។ យ៉ាងណាមិញ តារាៗជាច្រើន បានបង្ហោះសារក្រៀមក្រំ នៅលើបណ្តាញសង្គម បន្ទាប់ពីដឹងដំណឹងថា តារារូបនេះ បានទទួលមរណភាពយ៉ាងឆាប់រហ័សបែបនេះ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ដោយផ្អែកលើសារដែលបង្ហោះដោយអ្នកដឹកនាំនៅផលិតកម្មរស្មីហង្សមាស លោក កៅ សីហា បានឲ្យដឹងថា សពរបស់វីជេ អាលីយ៉ា នឹងត្រូវបូជានៅរសៀលនេះហើយ នៅឯវត្តទួល។
ទោះជាយ៉ាងណាក្តី ដំណឹងនេះហាក់ធ្វើឲ្យមហាជនស្រឡាំងកាំងយ៉ាងខ្លាំង ព្រោះថា វីជេ អាលីយ៉ា ទើបតែស្លាប់កាលពីព្រឹកមិញ ប៉ុន្តែបែរជាត្រូវបូជាយ៉ាងឆាប់រហ័ស ដោយមិនទុកយូរបែបនេះសោះ។ ម្យ៉ាងវិញទៀត អាចដោយសារតែនាងគ្មានសាច់បងប្អូន ទើបគេតម្រូវឲ្យនាងត្រូវបូជាលឿងបែបនេះ ព្រោះថា វីជេ អាលីយ៉ា គឺជាកូនកំព្រា និងទិដ្ឋភាពក្រៀមគ្រាំដោយពុំសូវមានអ្នកចូលរួមឡើយ៕