លោក វិល្លាម ខ្វាយខ្វល់យ៉ាងខ្លាំងចំពោះច្បាប់សញ្ជាតិថ្មី ខណៈពលរដ្ឋមួយចំនួនហាក់មិនសូវយកចិត្តទុកដាក់តាមដានដូច...
ណារ៉ា
-

តាមប្រភពហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះបានបង្ហោះសារសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះច្បាប់ថ្មី ។

លោកបានសរសេររៀបរាប់ថា៖ «កុំខ្វល់ពីរឿងកេីតនៅបរទេសពេក ។ ច្បាប់សញ្ជាតិជិតឡាយព្រះហស្ថលេខាអនុម័ត្តហេីយ រងចាំតែឆ្លងផុតពីក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យប៉ុណ្ណោះ
បេីខ្វល់ឬបារម្ភរឿងខ្មែរខ្លួនឯងដូចខ្វល់ពីរឿងកេីតនៅថៃម្លេះ កម្ពុជាមិនធ្លាក់ខ្លួនពីមហានគរសល់ប៉ុនកូនដៃទេហេីយបេីច្បាប់សញ្ជាតិនេះចេញជាធរមានម្លេះមិនដឹងដីប៉ុនកូនដៃនេះមានវាសនាគង់វង្សបាន» ៕