រំភើបណាស់...អ្នកនាង អម្ពរ ទេវី គ្រាន់តែបានឃើញក្មេង ដេកនៅតាមផ្លូវភ្លាម ទ្រាំមិនបាន អ្នកនាងក៏បានសម្រេចធ្វើរឿងមួយ...
-

តារាភាពយន្តល្បីខ្លាំងតាំងពីទស្សវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី ជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងបានសាងស្នាដៃជាច្រើននោះ ពេលនេះអ្នកនាងក៏បានធ្វើរឿងមួយទៀតហើយ នឹងទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន ក្នុងសកម្មភាពមនុស្សធម៍ ក្រោយពីឃើញក្មេងកំព្រាជាច្រើនកំពុងដេកនៅតាមដងផ្លូវ។ អ្នកនាង បានរៀបរាប់ថា "I saw these boys sleeping on the street, 115 degrees outside with empty stomach in Battambang city, Cambodia during my trip there. I decided to feed them. Kindness is never wasted. (ខ្ញុំបានឃើញក្មេងប្រុសៗទាំងនេះដេកនៅតាមផ្លូវ 115 ដឺក្រេនៅខាងក្រៅដោយពោះទទេ នៅក្រុងបាត់ដំបង ប្រទេសកម្ពុជាពេលខ្ញុំដើរកម្សាន្ត។ ខ្ញុំក៏បានសម្រេចចិត្តទិញអាហារឱ្យពួកគេញ៉ាំ។ សេចក្ដីសប្បុរសធម៌ មិនដែលខ្ជះខ្ជាយនោះឡើយ"។ អ្នកនាង អម្ពរ ទេវី ពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជនខ្មែរជាច្រើននាក់កោតស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ប្រពៃរបស់តារាសម្តែងស្រី អម្ពរ ទេវី ខ្លាំងមែនទែន និងសូមឱ្យអំពើល្អនេះស្ថិតនៅក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕

ដោយ៖ និមល ប្រភព៖ ហ្វេសប៊ុក អ្នកនាង អម្ពរ ទេវី