ក្រុមអ្នកជំនាញ និងដាក់វិធានអោយ សុងខ ជួយរកតាមការហិតក្លិនវិញ ព្រោះយប់មិញនេះមានភ្លៀងខ្លាំងណាស់ ដែលជាហេតុធ្វើអោយការរុករក ក្មេងៗពិបាក
Update ក្រុមសង្គ្រោះបានអោយដឹងថា គេមានសញ្ញាជា វិជ្ជមានថា ពួកយុវកីឡាករបាល់ទាត់ថៃ នៅមានជីវិតនៅឡើយ តែការចុចអោយចំកន្លែងដែលពួកគេនៅមិនទាន់ច្បាស់ឡើយ ។ រូងភ្នំនេះមានប្រវែងសរុបជាង ១០ គីឡូម៉ែត្រ ។
កាលពីយប់មិញដោយមានការធ្លាក់ភ្លៀងខ្លាំងក្រុមការងារមិនអាចបន្តដំណើរបានទៅទៀតទេ ដូចច្នេះពួកគាត់ក៏បាន សម្រេចចិត្តយកឧបករណ៍សំខាន់ៗដែលបានយកទៅចេញមកក្រៅវិញទាំងអស់ កន្លែងសម្រាកនៅខាងក្នុង ក៏មិនអាច សម្រាក បានទៀតដែរ ព្រោះភ្លៀង១មេធំ បានធ្វើអោយលេចទឹក ខ្លាំងជាងមុន ជាហេតុដែលមិនអាច ធ្វើប្រតិបត្តិបានតទៅទៀត រហូតដល់ព្រឹកមិញនេះពួកគាត់បានចាត់វិធានការថ្មីដោយសម្លៀកបំពាក់របស់ក្មេងដែលបាត់ខ្លួនអោយសុនខជួយរកតាមការហិតក្លិនវិញ។ ខណៈដែលតាមរកនៅម្តុំនោះគេបានរកឃើងមួក១ហូរតាមខ្សែទឹកមក តែនៅមិនទាន់សន្និដ្ឋានបាននៅឡើយទេ ថាមួកនោះ ហូរមកពីខាងណា។ នៅថ្ងៃនេះរដ្ឋាភិបាលប្រទេសអូស្រ្តាលីក៏បានជួយឧបត្ថម្ភឧបករណ៍សំខាន់ៗមួយចំនួន និង បញ្ជូនអ្នកជំនាញមកផងដែរ លោកនាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-Ocha កំពុងនឹងរៀបចំធ្វេីគម្រោងធ្វេីដំណេីរទៅទៅនោះដោយខ្លួនឯង (ក្នុងពេលឆាប់ៗនេះ) ដេីម្បីផ្តល់ជាកម្លាំងចិត្តដល់អ្នកគ្រប់ គ្នានៅទីនោះ៕ សង្ឃឹមថាកម្លាំងចិត្ត អាងនិងជម្រុញអោយក្រុមសង្គ្រោះ ជួយខំប្រឹងដោយប្រើឧបករណ៍ជំនួយសំខាន់សំរាប់រុករកអោយកាន់តែលឿន និងស្រាវជ្រាវរកប្រភពមួក ដែលហូរមកតាមទឹកនោះ អោយឃើញដូចគ្នា។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។