ផឹកស្រាថ្នាំ ខ្លែមសាច់ឆ្កែ អស់៣លីត្រ មិនដឹងជាមានទំនាស់អ្វី កាប់១បុ័ងតោ រតគេចខ្លួន
-

ខេត្តកណ្ដាលៈ ថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៨ៈ៤៥ នាទីនៅចំណុច ផ្ទះឈ្មោះ អ៊ូច នី ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល ។

ជនរងគ្រោះខាងលើមានឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់)។ រីឯជនសង្ស័យមានឈ្មោះ អ៊ូច រី ហៅ ចូញ ភេទ ប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន) ។ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ ស្រេង លីដា ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាលមុខរបរ កសិករ (ឃាត់ខ្លួន)។ វត្ថុតាងដែលដក់ហូតបានរួមមាន កាំបិតបុ័ងតោ ដងឈើ ផ្លែដែកប្រវែង២០ សង្ទីម៉ែត្រចំនួន០១។
នៅមុនពេលកើតហេតុ ជនរងគ្រោះ​និងជនសង្ស័យ បាននាំគ្នាផឹកស្រាថ្នាំ ក្លែមសាច់ឆ្កែនៅផ្លូវកែង ភូមិបឹងខ្ពប ឃុំខ្ពប ផឹកស្រាអស់ជាង០១លីត្រ រួចឈ្មោះរុំ តុលា បានខលហៅឈ្មោះ អ៊ូច រី ហៅ ចូញ មកផឹកជាមួយ ពេលនោះផឹកស្រាអស់ជាង០៣លីត្រ រួចក៏បបួលគ្នាទៅច្រៀង ខារ៉ាអូខេ នៅឃុំត្រើយ ស្លា ។ មុនពេលចេញទៅ ពួកគេទាំង៥នាក់ នាំគ្នាជិះម៉ូតូទៅផ្ទះរបស់ ឈ្មោះ អ៊ូច រី ហៅ ចូញ ហើយរង់ចាំឈ្មោះអូច រី ហៅ ចូញ ចូលទៅងូតទឹកសិន ពេលនោះដែលឈ្មោះ ឆាន់ ជរ័ និងឈ្មោះ រុំ តុលា បានជិះម៉ូតូចេញទៅមុន។ បន្ទាប់មកពួកគេនៅតែគ្នា៣នាក់ និងជនរងគ្រោះ បានមួយសន្ទុះក្រោយមកឈ្មោះ ស្រេង លីដា បានដើរចេញទៅនោមក្រោយផ្ទះ រួចចូលមកវិញក៏ឃើញឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ បានដេកលើឥដ្ឋមានសុទ្ធតែឈាម ហើយឃើញឈ្មោះ អ៊ូច រី ហៅ ចូញ កាន់កាំបិតបុ័ងតោ រួចក៏បានចាប់អោបចង្កេះឈ្មោះ អ៊ូច រី កុំឲ្យកាប់ថែមទៀត ។
ឈ្មោះ អ៊ូច រី បានស្រែកថា លែងអញ អញកាប់ វាថែមទៀត បានបន្តិចឈ្មោះ អ៊ូច រី ទម្លាក់កាំបិតបុ័ងតោ ចោលរួចក៏ឡើងជិះម៉ូតូចេញទៅបាត់តែម្ដង ។ ចំណែកឈ្មោះ ស្រេង លីដា បានទៅតាមទៅហៅបងប្អូនរបស់ ជនរងគ្រោះមកមើល ហើយគេក៏ត្រឡប់មកកន្លែងកើតហេតុវិញ បន្ទាបមកសមត្ថកិច្ចហៅខ្លួនមកសាកសួរតែម្ដង។ ករណី នេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។