អេនជី៖ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញលោកពូម្នាក់ពិការជើង ប្រើដៃជំនួសជើងរំកិល ព្រមទាំងបីកូនស្រីនៅក្នុងដៃ ស្វះស្វែងរកអាហារ ដើម្បីចិញ្ចឹឹមក្រពះ...(មានវីដេអូ)
-

តារាចម្រៀងអ្នកនាង អេនជី ដែលទើបតែជួបទុក្ខធំរំលងមិនទាន់បានប៉ុន្មានផង ពេលនេះអ្នកម្តាយជាទីស្រលាញ់ក៏មានជំងឺទៀត តែពេលនេះអ្នកម្តាយមានស្ថានភាពប្រសើរឡើងជាងមុនច្រើនហើយ។ យ៉ាងណាមិញបន្ទាប់ពីជួបរឿងរ៉ាវមិនចេះចប់នោះ អ្នកនាង ក៏នៅតែមិននៅស្ងៀម ខណៈពេលដែលកំពុងធ្វើដំណើរ អ្នកនាងក៏បានជួបនិងបុរសម្នាក់ និងកូនម្នាក់ដែលកំពុងតែបីនៅក្នុងដៃ ស្ថិតនៅក្នុងស្ថានភាពពិការភាពនោះ អ្នកនាង អេនជី ក៏បានចុះពីរថយន្តភ្លែត ទៅសួរសុខទុក្ខបុរសកំសត់ និងមានជាចំនី ព្រមទាំងលុយកាក់តិចតួចដើម្បីជូនគាត់ផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ទាំងទឹកមុខស្រពោនថា "ពីកំពតមកភ្នំពេញវិញនៅគីឡូម៉ែតលេខ៧២ តាមផ្លូវបានជួបលោកពូពិការជេីងម្នាក់ដែលប្រេីដៃរបស់គាត់រំកិលខ្លួននិងកូនស្រីដែលនៅលេីជេីងគាត់ដេីម្បីទៅមុខនៅកណ្តាលថ្ងៃដ៏សែនក្តៅ ខ្ញុំអាចមានត្រឹមតែថវិការផ្ទាល់ខ្លួននិងនំចំណីបន្តិចបន្តួចដេីម្បីជួយដល់គាត់ សង្ឃឹមថាសប្បុរសជនជិះកាត់ផ្លូវនេះជួយគាត់ម្នាក់បន្តិចផង??"

មានវីដេអូ៖ ប្រភព៖ Angie Ly