លោក ប៉ែន ចំរ៉ុង សូមអំពាវនាវ ដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា របស់អស់លោកអ្នក....
-

តារាសម្តែង ប៉ែន ចំរ៉ុង ដែលទទួលបានការគាំទ្រជាច្រើន ពីសំណាក់ប្រិយមិត្ត និង មិត្តអ្នកសិល្បះទាំងអស់គ្នា ជួយដល់វត្តអារាមមួយកន្លែងដែលកំពុងរងនូវកង្វះខាតស្ទើរទាំងស្រុង។ នៅក្នុងវីដេអូខ្លីមួយ ដែល លោកប៉ែន ចំរុងបានបង្ហោះនៅលើ គណនីហ្វេសបុករបស់លោកបានអោយ ដឹងថា វត្តដែលកំពុងតែខ្វះខាត នោះឈ្មោះ វត្ត ព្រះគោ ព្រះកែវ ដែលស្ថិតនៅតំបន់ដាច់ ស្រយាល ក្នុងខេត្តបាត់ដំបង ។ បើតាមសង្ឃដីការបស់ព្រះសង្ឃមួយអង្គដែលគង់នៅវត្ត នោះផ្ទាល់ បានបន្ថែមទៀតថា វត្តនេះ ជាវត្តក្រីក្រ ខ្វះទាំងសាលារៀន ខ្វះសម្ភារៈប្រើប្រាស់ជាច្រើន រួមមាន ស្បង់ចីពរ សៀវភៅគម្ពីរ និងរបស់របរ ប្រើប្រាស់ មួយចំនួនរបស់ព្រះសង្ឃ។ មិនតែប៉ុណ្ណោះ វត្តនេះ នៅពុំទាន់មាន ព្រះវិហារនៅឡើយទេ ហើយអ្វីដែលសំខាន់ ទៀតនោះ គឺពុំមានកុដិដែលជាទី ស្នាក់អាស្រ័យរបស់ព្រះសង្ឃឡើយ។ លើសពីនេះ ព្រះអង្គក៏មានសង្ឃដីកា ទៀតថា សព្វថ្ងៃនេះ ព្រះសង្ឃត្រូវរៀនសូត្រ ដោយក្រាលកន្ទេស មិនមាន សាលារៀនបានសមរម្យ ដែលជា ផលលំបាកមួយសម្រាប់ការបន្តដំណើរ សិក្សារក្នុងផ្លូវពុទ្ធចក្រនោះទៀតផង។ ជាមួយគ្នានេះដែរ ព្រះសង្ឃគ្រប់អង្គក៏បានសង្ឃដីកាផងដែរថា វត្តព្រះគោព្រះកែវនេះ គឺខ្វះខាតទាំងចង្ហាន់ គ្មានវិហារ និងកុដិត្រឹមត្រូវឡើយ ត្បិតស្ថិតនៅតំបន់ដាច់ស្រយាលតំបន់នោះពុំសូវមានប្រជាជនរស់នៅ ដោយភាគច្រើនបានចាកចេញពីស្រុកកំណើតទៅធ្វើជាពលករថៃអស់ទៅហើយ។ ហេតុនេះព្រះសង្ឃគ្រប់អង្គសង្ឃឹមថា នឹងអាចទទួលបានការជួយឧបត្ថម្ភតាមសទ្ធាផងដែរ៕

មានវីដេអូ៖ ប្រភព៖ ប៉ែន ចំរ៉ុង