រថយន្ត camary​ បាឡែនពណ៌ ទឹកមាស ប្រលះជាមួយរថយន្ត Tacoma ពណ៍ទឹកប្រាក់ បណ្ដាលអោយ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ រងរបួសធ្ងន់
-

ក្រុងតាខ្មៅ៖ នៅថ្ងៃសុក្រ វេលាម៉ោង៨ៈ៣០នាទី កើតហេតុនៅត្រង់ ចំណុចលើផ្លូវបំបែក ជាបួន៦០ម៉ែត្រស្ថិតនៅ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក​ camary​ បាឡែនពណ៌ ទឹកមាស​ គ្មានស្លាកលេខ អ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណ) បើកបរក្នុង​ទិសដៅពីលិចមកកើត មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត Tacoma ពណ៍ទឹកប្រាក់គ្មានស្លាកលេខ អ្នកបើកបរឈ្មោះចាន់​ តារា​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ មានទីលំនៅ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងអ្នករួមដំណើរជាមួយឈ្មោះ មឿង​ អេង រិទ្ធី ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់ ត្រូវបងប្អូនបញ្ជួនទៅមន្ទីរពេទ្យ នៅភ្នំពេញ ដើម្បីសង្គ្រោះបន្ទាន់ មានទីលំនៅជាមួយអ្នកបើកបររថយន្ត Tacoma បើកបរក្នុងទិសដៅពីត្បូងទៅជើង។ ករណីនេះបណ្តាលអោយខូចខាត៖រថយន្តធ្ងន់ចំនួន០២គ្រឿង មូលហេតុមកពីអ្នកបើកបរ​រថយន្ត Camary បាឡែន បើកក្នុងល្បឿនលឿនមិនគោរពសិទ្ធអាទិភាព​។