នារីម្នាក់ ដែលមានអាខោនហ្វេសបុកឈ្មោះ NaNa Nunanit បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា រឿងក្មេង១២នាក់និងគ្រូបង្វឹកម្នាក់ ជាប់នៅក្រោមរូងភ្នំនោះ គឺជារូបភាពប្រឌិត របស់អ្នកនយោបាយ
-

ថៃចំណេញខ្លាំងណាស់មួយរយៈនេះ ព្រោះភាពយន្តមួយភាគធំដែលផលិតដោយអ្នកនយោបាយថៃបានបោកបក់មកកម្ពុជាធ្វេីអោយអ្នកមេីលដាច់បាយដាច់ទឹកមិនតិចនាក់ទេ ? តំបូងខ្ញុំហាកជឿខ្លះដែរ តែខ្ញុំក៏គិតវិភាគវែកញែកទេីបវាយតម្លៃថារឿងនេះជារឿងរន្ធត់ក្រោមរូបភាពប្រឌិត មានចំណុច៣ដែលគួរយកមកវាយតម្លៃ ពេលឃេីញលោកប្រាយុទ្ធទៅដល់កន្លែងរូងភ្នំហ្នឹងខ្ញុំក៏ឈប់ជឿតែម្ដង ១ ភាគខាងជេីងនៃប្រទេសថៃ ហេតុអ្វីមានឡានបូមទឹកមានឧបករណ៍ច្រេីនម្លេះដែលយកទៅទាន់ពេលវេលា ២ ជនជាតិបរទេសជំនាញរ៉ុករកមកពីអង់គ្លេសនិងអាមេរិក គេអញ្ជេីញមិនទាន់បាន២០ម៉ោងផងស្រាប់តែមកដល់បាត់ហេីយមកម្ដងទាំង៣ តេីមកតាមណាក៏លឿនម្លេះ ? មកជួនគ្នាមិនបាត់ម្នាក់សោះ ៣ បណ្ដាញសារពត៌មានថៃគ្រប់ទិសទីហាក់បីដូចជាពុំផ្សាយអ្វីផ្សេងក្រៅពីរឿងហ្នឹងទាល់តែសោះ ? ពេលនាងខ្ញុំនិយាយខាងលេីអាចមានបងប្អូនខ្លះទទួលយកមិនបាន ព្រោះគាត់មានជំនឿស៊ុប ..លេីរឿងអស់ហ្នឹង ។ តែត្រូវចាំថា ហីត្លែមេដឹកនាំអាល្លឺម៉ង់បាននិយាយថា ៖ បង្កេីតរឿងកុហកយ៉ាងធំសម្បេីម ហេីយនិយាយញយដង ធ្វេីដូចមែនទែន មនុស្សល្ងង់នឹងជឿជាក់ ។ គេធ្វេីបែបនេះដេីម្បីផលចំណេញ៣ ១ ទាក់ទាញចំណាប់អារម្មណ៍បណ្ដារអន្តរជាតិអោយស្គាល់ នឹងចង់ដឹងចង់លេងនៅតំបន់ទេសចរណ៍ថៃ ២ ជាវិធីសាស្ត្របង្កេីនប្រជាប្រិយភាពលោក ប្រាយុទ្ធ ព្រោះលោកជានាយករដ្ឋមន្ត្រីឡេីងដោយរដ្ឋប្រហារ ពុំមាននរណាពេញចិត្តនឹងបោះឆ្នោតអោយទេ ហេីយការបោះឆ្នោតជិតមកដល់ហេីយ លោកច្បាស់ជាមិនជាប់ឆ្នោត ការធ្វេីបែបនេះបង្ហាញថារដ្ឋាភិបាលលោកប្រាយុទ្ធដឹងសុខទុក្ខរាស្ត្រ ហ៊ានចាយរាប់លានបាត ព្រោះស្រលាញ់ជីវិតប្រជាជនថៃ ៣ បង្វែរចំណាប់អារម្មណ៍ព្រោះការបោះឆ្នោតជិតមកដល់ តែទោះជាយ៉ាងណាក៏ប្រទេសគេរីកចម្រេីនសេដ្ធកិច្ចល្អទាំងភ្ញៀវជាតិ អន្តរជាតិ គេថែរក្សាវប្បធម៌ អរិយធម៌បានល្អ ពិតរឺមិនពិតក៏សបញ្ជាក់អោយឃេីញថាប្រជាជនគេចេះស្រលាញ់គ្នា ជួយគ្នា

ប្រភពៈ NaNa Nunanit