អ្នកនាង សួន ចន្ថា ៖ ពេលប្តីធ្លាក់ខ្លួនឈឺ ទើបស្គាល់ក្រយ៉ៅ បងប្អូនបង្កើតច្បាស់...
-

កាលពីម្សិលមិញនេះ តារាជើងចាស់អ្នកនាង សួន ចន្ថា បានបង្កភាពភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ដោយតារារូបនេះ បានបង្ហោះរូបជាច្រើនសន្លឹករបស់ស្វាមីខ្លួន ដោយភ្ជាប់ជាមួយសារឆួលច្រមុះយ៉ាងច្រើនឃ្លា។ អ្នកនាងសួន ចន្ថា ដោយអ្នកស្រីបានសរសេរថា៖ “ធ្លាក់ខ្លួនឈឺបានដឹងថាក្រយ៉ៅ បងប្អូនបង្កើតវាយ៉ាងម៉េច ម្តងម្នាក់ទេអាវ៉ា ខ្ញុំមិនជឿជីវិតអ្នកឯងអមតទេ។ ខ្ញុំជឿថាធ្វើល្អ បានល្អ ទេវតាមានភ្នែកនិងតាមថែរក្សាស្វាមីខ្ញុំឆាប់ជាឡើងវិញមិនដល់ថ្នាក់ស្លាប់ទេ ចាំទុកណា ឯងគឺឯង យើងគឺយើង។ សំុទោសប្រិយមិត្តផង ខ្ញុំខឹងចិត្តជំនួសស្វាមីខ្ញុំគេថាសត្វក្រពើ មិនអាចក្លាយជាជញ្ចក់បានទេលោកអើយ”។ ក្រោយការបង្ហោះសារបែបនេះមានមហាជនជាច្រើនបានធ្វើការសាកសួរ ព្រមទាំងលើកទឹកចិត្តដល់ អ្នកស្រី សួន ចន្ថា និងជូនពរឲ្យស្វាមីរបស់អ្នកស្រីឆាប់ជាសះស្បើយពីជម្ងឺ។ គួរបញ្ជាក់ផងដែរថាស្វាមីរបស់អ្នកស្រី សួន ចន្ថា បានធ្លាក់ខ្លួនឈឺ ដោយជម្ងឺលើសឈាមធ្វើទុក្ខ ហើយកំពុងសម្រាកព្យាបាលនៅគ្លីនិក ប៉ាសុីហ្វិក ភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃផងដែរ ដោយនៅពេលនេះមានអាការៈធូរស្បើយខ្លះហើយ៕

ប្រភព៖ Soun Chantha Real