តារាចម្រៀង និងតារាសម្តែងអ្នកនាង ទូច ស្រីល័ក្ខ បានធ្វើការឡាយវីដេអូ រៀបរាប់ពីរឿងរ៉ាវនៅក្នុងជីវិតរបស់អ្នកសិល្បៈនៅស្រុកខ្មែរមួយចំនួន ដោយអ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ពីរឿងរ៉ាវ របស់DJ អាលីយ៉ា ដែលទើបតែទទួលមរណភាព និងបូជាសព កាលពីម្សិលមិញ ជាពិសេសអ្នកនាងបានបកស្រាយដល់មហាជនមួយចំនួនដែលកំពុងយល់ឃើញថា សិល្បៈករ សិល្បការិនីខ្មែរ ដែលអាលីយ៉ា បានធ្វើការនៅទូរទស្សន៍ នៅតាមហ្វេសប៊ុក មានភាពហ៊ឺហារ ប៉ុន្តែដល់ពេលធ្លាក់ខ្លួនឈឺបែរជា សុំជំនួយ និងដើររៃអង្គាសលុយជួយ។ អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា "តារាសម្តែងខ្លះ មួយឆ្នាំទើបបានថតម្តង ហើយថតម្តងៗ ទទួលបានកំរៃ ៥០ ទៅ៦០ ដុល្លារអីទេ អ្នកសិល្បៈមិនមានប្រាក់ខែ សម្រាប់ការចាយវាយនោះទេ បើគ្មានផលិតកម្មហៅទៅសំដែងទេ ដាច់បាយដេកនៅផ្ទះហើយ។ តារាសម្តែងខ្លះ ថតវីដេអូម្តង មិនមែនបានលុយរាប់ពាន់ដូចដែលបងប្អូនថានោះទេ គឺបានត្រឹមតែ ៥០ ទៅ៦០ ដុល្លារអីនឹង ហើយគាត់ត្រូវចំណាយទៅលើសំលៀកបំពាក់ ចំណីអាហារ សាំងម៉ូតូជិះមកថត និងមានរឿងជាច្រើនទៀត ដូចនេះសូមបងប្អូនកុំយល់ច្រលំ..."។
មានវីដេអូ៖ ប្រភព៖ Touch Sreyleak