លោក តាំង គឹមឡេង អស់សង្ឃឹម និងបុរសជនពិការដៃម្នាក់ ដែលគាត់ខំជួយថវិកាមិនចេះតិច តែបែរជាបុរសនោះ នៅតែ.....(មានវីដេអូ)
-

ធ្វើការឡាយពីបងប្រុស ពិការដៃ ដែលខ្ញុំជួយគាត់អស់ពីលទ្ធភាព តែគាត់មិនខំប្រឹង តែមានតែខំដើរសុំជំនួយពីអ្នកដទៃ។ ខ្ញុំជួយ​ គោ​ ជួយមាន់ជួយទ្រុង​ ជួយទាំងថវិការ តែគាត់នៅតែសុំគេឆាតទៅគ្រប់អាខោន​ នេះហើយជីវិត ពេលដែលមានអ្នកជួយច្រើន គិតថាមិនខំហើយ យកហ្វេកបុកមកឆាត ដើរសុំជំនួយពីគេ​ ទាំងខ្ញុំជួយអស់ពីលទ្ធភាពទៅហើយ​ គាត់ពិការតែគាត់អាចខំប្រឹងរកដោយមើលគោចិញ្ចឹមាន់បាន តែមួយរយះនេះ គាត់តែងតែឲ្យគេជួយបង្ហោះចូលឆាតមនុស្សគ្រប់គ្នា ដើម្បីសុំជំនួយទាំងមិនខំប្រឹង​ យកថវិការ ដែរសប្បុរសជន ជួយយកមករក្សាទុកនិងបង្កើតទុនមួយសម្រាប់ជីវភាព??ខ្ញុំអស់សង្ឃឹមណាស់។