ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានចាត់ទុកអ្នករើសអេតចាយជាមិត្ត ជាដៃគូដ៏ល្អបំផុត ជាមួយក្រសួងក្នុងការងារលើកកម្ពស់បរិស្ថានជាតិ ព្រោះគាត់បានជួយដើរប្រមូលយកកាកសំណល់បម្រើឲ្យសិប្បកម្ម ឧស្សាហកម្មកែច្នៃជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃបាន កុំឲ្យសំណល់មួយចំនួនក្លាយជាសំរាមចោលលើទីវាលសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។






