តារាសម្តែងលោក Mark Prin បានមកដល់ប្រទេសកម្ពុជាហើយ...
-

តារាសម្តែងប្រុសល្បីឈ្មោះប្រចាំប្រទេសថៃ លោក Mark Prin បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោងប្រមាណជា ៣និង៣០រសៀល ដោយមានអ្នកគាំទ្រជាច្រើន ឈររង់ចាំទទួលយ៉ាងកក់ក្តៅ។ វត្តមានរបស់តារាថៃ លោក Mark Prin នឹងបង្ហាញវត្តមាននៅល្ងាចថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ តាមរយៈពិធីបើកសម្ពោធជាផ្លូវការរបស់ហាង Super Dry ចាប់ពីម៉ោង៦និង៣០នាទី ដល់ម៉ោង៧និង៣០នាទីយប់ នៅផ្សារទំនើប Aeon 2 សែនសុខ។

ប្រភព៖ Mark Prin Cambodia fan