ភ្នំពេញ ៖ ជារឿងដ៏រន្ធត់ចិត្តបំផុត សម្រាប់គូស្នេហ៍មួយនេះ ដែលកំពុងស្រលាញ់គ្នាពេញប្រៀបបេះដូង ស្រាប់តែមកជួបរឿងព្រាត់និរាសយ៉ាងសោកសៅ បន្ទាប់ពីខាងស្រីបានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តស្លាប់យ៉ាងអាណោចអាធ័ម ហើយអ្វីដែលកាន់តែសង្វេគចិត្តថែមទៀតនោះ គឺនៅថ្ងៃបូជាសពនារីជាសង្សារបុរសជាគូស្នេហ៍បានកាន់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ជូនដំណើរគូស្នេហ៍របស់ខ្លួនជាលើកចុងក្រោយទៀតផង។





