ស៊ែរចែកគ្នាដឹងកុំស្ដាយថ្ម....ដើមយិនសិនស្រុក មានអនុភាពព្យាបាលជំងឺច្រើនអនេក
ប្រភេទរុក្ខជាតិ ៖ យិនស៊ីនស្រុក
ព្យាបាលជំងឺ៖ សួតក្តៅ ក្អក ស្បូនចេញឈាម ឈឺចាប់ពេលមករដូវ រដូវមិនទៀង នោមទាស់ ពិស ទល់លាមក។
វិធីធ្វើ និងវិធីប្រើប្រាស់៖
-រុក្ខជាតិទាំងមូល
-ឫសៈ សួតក្តៅ ក្អក ស្បូនចេញឈាម ឈឺចាប់ពេលមករដូវ រដូវមិនទៀង។
-ស្លឹក ដើមៈ នោមទាស់ បុកកបិតបូស (ស្លឹកស្រស់) បិទពិស។ គេអាចយកស្លឹកស្លជាមួយសាច់ជ្រូក ឬកំពឹស ព្យាបាលទល់លាមក។
-មើមពី ១៥-៣០ក្រ (ហាលស្ងួត) ប្រើក្នុងមួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។