តារាកំប្លែងជើងចាស់ លោកតាស្មាញ និងមានសង្ឃឹម ប្រសិនបើមានប្រាក់ទៅព្យាបាលនៅប្រទេសឥណ្ឌា...
-

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ លោក តាស្មាញ បានធ្លាក់ខ្លួនឈឺជាយូរមកហើយ ស្រាប់តែដល់ពេលប្រទេសជាសំបូរសប្បាយ តែបែរជាគ្មានលទ្ធភាពដើម្បីវះកាត់ទៅវិញ។ នេះបើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា San Sovandoeun បានរៀបរាប់ថា "ជំងឺលោកគ្រូស្មាញនៅមានសង្ឃឹម បើទៅព្យាបាលនៅប្រទេសឥណ្ឌា។ តែគាត់គ្មានលទ្ធភាពទេតើអ្នកណាទៅ ដែលអាចជួយគាត់បាន? គាត់និយាយថាគាត់មិនចង់វះដាក់ថង់នោម នៅត្រង់ចង្កេះទេ។ គាត់ខ្លាចណាស់ហើយក៏មិនជាដែរ គាត់ថាអ្នកណាក៏ស្លាប់ដែរ តែមិនគួរពេលនេះទេ គាត់បានបន្តថា៣ឆ្នាំ៨ខែ២០ថ្ងៃមិនស្លាប់បែជាស្រុក សំបូរសប្បាយហើយគាត់គ្មានវាសនាទៅវិញ"។ ស្ថិតនៅក្នុងស្ថានភាពលំបាក ក្រុមគ្រួសារត្រូវចំណាយប្រាក់ជាច្រើនដើម្បីធ្វើការព្យាបាលជំងឺសួត បានត្រឹមតែគេងសំលឹងមើល ក្រុមគ្រួសារសាច់ញាតិរងទុក្ខ។

ប្រភព៖ San Sovandoeun